Sunday, January 16, 2011

បរិភោគ​អាហារ​យ៉ាងដូចម្តេច​ដើម្បី​សម្រក​ទម្ងន់ ?

ការតស៊ូ​របស់​មនុស្ស​ក្នុងការ​សម្រក​ទម្ងន់​បាន​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ក្នុង​រយៈពេល​មួយ​ដ៏​យូរអង្វែង ថ្វី​បើ​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​ការបញ្ចប់​ការ​រិះរក​វិធី ដើម្បី​សម្រក​ទម្ងន់​នៃ​រូប​កាយ​ត្រូវ​រង​បរាជ័យ​ទាំងអស់ ។ ឧទាហរណ៍ ៖ ការ​សម្រក​ទម្ងន់​ដោយ​គ្រាន់តែ​បរិភោគ �​មី​ឆ្ឆិន​ស្រាប់​� (​មី​កញ្ចប់​) ដែល​ជួយ​ធ្វើឲ្យ​យើង​បែរ​ជា​កើត​អារម្មណ៍​ធុញ​ទ្រាន់ នឹង​ការបរិភោគ​អាហារ​នោះ ។​
​ការខ្វះខាត​ជីវជាតិ​ផ្នែក​អាហារូបត្ថម្ភ បាន​ធ្វើឲ្យ​មនុស្ស​ទទួល​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ រហូតដល់​មាន​ការធ្លាក់​ចុះ​ខ្សោយ​ផ្នែក​ស្មារតី និង​ផ្នែក​ជីវសាស្ត្រ រូប​កាយ​ថែមទៀត ។​
​បើ​តាម​ស្ថាប័ន IPF (​វិទ្យាស្ថាន​ការពារ​សុខុមាលភាព​សាធារណៈ​) នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ ឃើញ​ពី​ការយល់​ខុសឆ្គង​យ៉ាងច្រើន ដែល​ត្រូវ​ចៀសវាង​ក្នុង​ការអនុវត្ត​របប​បរិភោគ​អាហារ​សម្រាប់​សម្រក​ទម្ងន់​នៃ​រូប​កាយ ។​
​ ​ទស្សនៈ​ដែល​នាំឲ្យ​កើត​មាន​ការយល់ច្រឡំ​ខុសឆ្គង​
​បណ្តា​ថ្នាំ​ជួយ​ធ្វើឲ្យ​ធុញទ្រាន់​នឹង​ការបរិភោគ ឬ​ក៏​ជួយ​បន្ថយ​ការកើតមាន​អាការៈ​ឃ្លាន​នោះ ជាទូទៅ​ត្រូវបាន​ផលិតឡើង ដោយ​មាន​សមាសភាព​លាយ​ផ្សំ​ជាមួយនឹង​សារជាតិ​ភ្ញោ​ចអារ​ម្មណ៍ មិន​ឲ្យ​កើត​មាន​ការឃ្លាន បរិភោគ​អាហារ​ចំពោះ​អ្នក​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ ។ នៅ​មាន​ថ្នាំ​បញ្ចុះ​ទឹកនោម​ថែម​ទៀត ដែល​មនុស្ស​មួយចំនួន​ខ្វះ​ការគិតគូរ បាន​យកមកប្រើ ដើម្បី​ធ្វើ​ឲ្យ​ជាតិ​ទឹក​ដែល​មាន​នៅក្នុង​រូប​កាយ​ត្រូវតែ​បញ្ចោ​ញ​មក​ខាងក្រៅ ដើម្បី​ជួយ​ឲ្យ​ឆាប់​ស្រក​ទម្ងន់ ស្រក​ជាតិ​ខ្លាញ់ ។ ប៉ុន្តែ​ថ្នាំ​ប្រទេស​ទាំងឡាយ​នេះ​បែរ​ជា​បង្ក​ឲ្យមាន​បញ្ហា​បេះដូង​ទៅវិញ​ទេ ហើយ​វា​ទៅ​កាត់បន្ថយ​ការរីកចម្រើន​របស់​សាច់ដុំ នៃ​រូប​កាយ​ទៅវិញ ដោយ​មិន​បាន​ជួយ​កម្ចាត់ ជាតិ​ខ្លាញ់​ឲ្យចេញ​អស់​ពី​រូបកាយ​នោះទេ ។ មាន​មនុស្ស​ជាច្រើន​ទៀត​ក៏​បែរ​ជា​យល់ច្រឡំ​ថា �​ស្ករ​� ឬ �​ជាតិ​ផ្អែម​� គឺ​ជា​សត្រូវ​ស្លាប់​រស់ ព្រោះតែ​ស្ករ​បាន​ធ្វើឲ្យ​រូប​កាយ​របស់​ស្ត្រី​កើន​ទម្ងន់ (!) ហើយក៏​មាន​ការ​ដាស់តឿន​ទូន្មាន​ឲ្យ​បរិភោគ​អាហារ​សំបូរ ទៅ​ដោយ​ជាតិ​សរសៃ និង​ជាតិ​ខ្លាញ់​ទៅវិញ ។ រីឯ​ការផ្លាស់ប្តូរ​បែបបទ​បរិភោគ​យ៉ាង​ដូច្នេះ បែរ​ជា​បណ្តាល​កើត​ជម្ងឺ​លើស​សម្ពាធ​ឈាម​ទៅវិញ រួមជាមួយ​នឹង​ការបាត់បង់​ជាតិ​អំបិល​រ៉ែ (​ខនិជ​) ថែមទៀត​ផង ។​
​ប្រសិនបើ​អ្នក​ចង់​សម្រក​ទម្ងន់​មែន​នោះ​គួរតែ​ចៀសវាង​ជាតិ​ផ្អែម (​យ៉ាង​ដូច្នេះ​ហើយ​) ជាមួយនឹង​ការផ្អាក​កុំ​បរិភោគ​រាល់​ផលិតផល​ទាំងឡាយ ដែល​ផលិត​ចេញមក​ពី​ទឹកដោះគោ​ជាដើម ប៉ុន្តែ​សូម​ងាក​មក​រក​ការ​បរិភោគ​អាហារ​ជា​បន្លែ ឬ​ផ្លែឈើ​វិញ ។ ជា​លទ្ធផល ប្រសិនបើ​អ្នក​បរិ​ភាគ​អាហារ​មាន​ជាតិ​បំប៉ន​ទាប​ជាង ៦០០ កាឡូរី​ក្នុង​មួយថ្ងៃ ប្រាកដ​ណាស់​ថា អ្នក​នឹង​ត្រូវ​ស្រក​ទម្ងន់​រួមជាមួយ​នឹង​ការកើតមាន​អាការៈហ​ត់​ហេវ​ចៀស​មិន​ផុត​នោះទេ ៕
Ytq5odiymm 

Sources: http://www.cen.com.kh/health/show_detail/88?token=NDM5ODEzMWU3MTg4YWFjMTU0M2RlZDBlNDM2ZTY1

No comments:

Post a Comment