2010-11-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់តាមរយៈការផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័ន ឲ្យដឹងថា មនុស្សប្រមាណ ១៨០នាក់ហើយបានស្លាប់នៅក្នុងឧបទ្ទវហេតុផ្អើលរត់ជាន់គ្នានៅលើ ស្ពានកោះពេជ្រ នារាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថកំពុងលើកអ្នក របួសនៅក្នុងឧបទ្ទវហេតុផ្អើលរត់ជាន់គ្នានៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០១០។
នៅវេលាម៉ោងប្រមាណ ១អធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើសន្និសីទជាសាធារណៈជាលើកទី១ តាមទូរទស្សន៍បាយ័ន ដោយធ្វើការបន្តផ្ទាល់តាមរយៈវេទិកាប្រគំតន្ត្រីនៅក្បែរសណ្ឋាគារ ណាហ្កា បានឲ្យដឹងថា អ្នកស្លាប់ក្នុងឧបទ្ទវហេតុនៅកោះពេជ្រ មានប្រមាណជា ១៨០នាក់ នេះមិនបានគិតដល់អ្នកដែលរងរបួស និងអ្នកដែលត្រូវសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយទេ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាទៅដល់ស្ថាប័នពាក់ព័ន្ធទាំងឡាយ ជាពិសេសស្ថាប័នស៊ើបអង្កេត ឲ្យធ្វើការស៊ើបអង្កេត និងធ្វើកោសលវិច័យឲ្យបានម៉ត់ចត់ ចំពោះព្រឹត្តិការណ៍ដែលធ្វើឲ្យមនុស្សស្លាប់ដែលគួរឲ្យរន្ធត់នេះ។
សូមស្ដាប់សេចក្ដីរាយការណ៍ដំបូងរបស់លោក សេក បណ្ឌិត នៅទីកើតហេតុ តាមរយៈការសាកសួររបស់លោក វោហារ ជាតិ ៖
Source http://www.rfa.org/khmer/indepth/about_180people_died_in_stampede_on_bridge-11222010133802.html

No comments:
Post a Comment