Wednesday, February 23, 2011

ឆ្មក់​​ចាប់ជនជាតិ​​នីហ្សេរីយ៉ា​​ និងមិត្តស្រី​​ក្នុងបន្ទប់ផ្ទះ​សំណាក់​​ពាក់ព័ន្ធ​គ្រឿងញៀន


រាជធានីភ្នំពេញ ៖ ​បុរស​ជនជាតិនីហ្សេរី យ៉ា​​ម្នាក់ ជាប់ពាក់ព័ន្ធ​​​នឹងការជួញដូរ​​-ប្រើប្រាស់​គ្រឿងញៀន រួមជាមួយនឹងមិត្ត​​ស្រី​របស់គេម្នាក់​​​ទៀត​ជា​នារីខ្មែរ ត្រូវប៉ូលិស​​ប្រឆាំង​គ្រឿងញៀន​​​រាជ​ធានីភ្នំពេញ ​សហការជាមួយប៉ូលិស​មូលដ្ឋាន និង​មន្ត្រី​អាជ្ញាធរ​​ដឹកនាំ​​​ដោយ​លោក​​វរសេនីយ៍​​ទោយឹម សុជាតិ ប្រធានការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​នៃស្នងការ​​ដ្ឋាននគរបាល​​រាជធានី​ ភ្នំពេញ ​ចូលបង្ក្រាប​​ចាប់ខ្លួន​កាលពីវេលាម៉ោង​​​៨​និង​​៣០នាទី​ព្រឹកថ្ងៃទី​​​២៤ កុម្ភៈ ​២០១១ ​ក្នុង​បន្ទប់​​​​លេខ​​៣០៤ ​នៃ​ផ្ទះសំណាក់​​សិរីមង្គល​​នៅ​តាម​បណ្តោយផ្លូវ​​លេខ​១០៧ សង្កាត់បឹង​​ព្រលឹត ខណ្ឌ​​៧មករា ។​
បុរស​ជនជាតិ​​នីហ្សេរីយ៉ា​​ដែលត្រូវ​ឃាត់ខ្លួន​​នេះ ឈ្មោះ​​ NAMSO GOD FREY និងនារី​ខ្មែរ​ម្នាក់​​ទៀតឈ្មោះ​​វ៉ែន សុធី អាយុ​​​២៨​ឆ្នាំ ​ស្នាក់នៅ​​​ភូមិទ្រា សង្កាត់ស្ទឹង​មានជ័យ​...​ខណៈ​ពេល​​ចូលឃាត់​ខ្លួន​សមត្ថ​កិច្ច​​​ដក​ហូត​បាន​ កញ្ឆា​ក្រៀម​មួយចំនួន​តូច គ្រឿងញៀន​​ប្រភេទ​ម្សៅ​ស ​ឧបករណ៍​​ប្រើប្រាស់គ្រឿងញៀន​មួយ​ចំនួន ​និង​ស្រោមអនាម័យ​...អ្នកទាំង​​​២ត្រូវ​បានបញ្ជូន​​ទៅ​សួរនាំ​​នៅស្នងការ​ ដ្ឋាន​ ដើម្បី​​កសា​ង​សំណុំ​រឿង​​។ ​ជា​បន្ត​បន្ទាប់​​នៅវេលាព្រឹកថ្ងៃ​ដដែលនោះ សមត្ថ​កិច្ច​ចម្រុះ​បាន​​​ចេញទៅតាមប្រមាញ់​គ្នា​របស់គេ​​មួយ​ចំនួនទៀត​ ដែលលាក់ខ្លួន​​​នៅ​ក្នុង​ទឹក​ដី​ខណ្ឌ​ដង្កោ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅលើ ទំព័រកាសែត​កោះ​សន្តិ​ភាព.

Sources: http://kohsantepheapdaily.com.kh/article/20110223-210849.html

No comments:

Post a Comment