Wednesday, February 9, 2011

សម្តេចតេជោ​ ៖ មិនត្រូវ​ការទ្វេ​ភាគី​ទៀតទេ ព្រោះអ្នក​ឯង​ជា​អ្នក​បង្កើត​សង្គ្រាម​​ឈ្លានពាន​ ស៊ីញ៉េនឹង​ដៃ លុប​នឹង​​ជើង

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​បដិ​សេធ​នូវ​ការ​ចរចា​ទ្វេ​ភាគី​ជាមួយសៀម​ដោយ​សម្តេច​បាន​ថ្លែង​ថា យើង​​បាន​ដំណើរ​ការ​អស់​ជាង​ពីរ​ឆ្នាំ​។ ឥឡូវ​នេះ​យើង​សំរេច​ចិត្ត​ធ្វើ​សកម្ម​ភាព​តាម​ផ្លូវ​ច្បាប់​ លើក​នេះ​មិន​មែន​គ្រាន់​តែ​តុលាការ​អន្តរ​ជាតិ​ឡា​អេ​ទេ គឺ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​តែ​ម្តង​​ ដោយ​​សារ​កំពុង​តែ​កើត​សង្គ្រាម​បណ្តាល​មក​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ​។
សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បានថ្លែង​​បែប​នេះ​នា​ រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១១ នៅ​សាល​​សន្និ​សីទ​ចតុ​មុខ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បិទ​សន្និ​បាត​បូក ​សរុប​ការ​ងារ​ឆ្នាំ​២០១០​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១០​របស់​ក្រសួង​ពាណិជ្ជ​កម្ម​។ សម្តេច​តេជោ​​បាន​អំពាវ​នាវដល់ប្រជា​ពល​រដ្ឋ​សូម​ឱ្យ​ចូល​រួម​ជា​បន្ត​ទៀត​ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បក្ស​នយោ​បាយ​នានា និង​​សង្គម​ស៊ីវិល​ដែល​គាំ​ទ្រ​សកម្ម​ភាព​របស់​រាជ​រដ្ឋា​ភិ​បាល​ ក្រោម​ការ​ប្រកាន់​យក​ឥរិយា​បថ​ដើម្បី​កាច់​បំបាក់​ការ​ឈ្លាន​ពាន​របស់​ថៃ​ មក​លើ​កម្ពុជា​។ ការ​បង្កើត​សង្គ្រាម​​នេះ​មិន​មែន​កម្ពុជា​ជា​អ្នក​បង្កើត​ទេ គឺ​ថៃ​ជា​អ្នក​បង្កើត​សង្គ្រាម​ ហើយ​ភស្តុ​តាង​ជាក់​ស្តែង​ ដែល​នាយក​រដ្ឋ​មន្ត្រី​ថៃ​អាប់​ភី​ស៊ីត​ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ឋានៈ​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​។ ការ​បាញ់​ផ្លោង​ក្នុង​វត្ត​គឺ​ជា​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​មួយ។ យើង​ត្រូវ​ធ្វើ​សកម្ម​ភាព​យូរ​អង្វែង​មិន​មែន​មួយ​ថ្ងៃ​ ឬ​ពី​រថ្ងៃ​ចប់​ទេ ដូច្នេះ​ការ​ចូល​រួម​នៅក្នុង​ចលនា​ស្នេហា​ជាតិ​ដើម្បី​ការ​ពារ​ប្រទេស​ត្រូវ ​ធ្វើ​ក្នុង​រយៈ​ពេល​វែង​។
សម្តេច​តេជោ​​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​កើត​ព្រឹតិ្ត​ការណ៍​ កង​ទ័ព​ពលី​ម្នាក់​ត្រូវ​ទទួល​បាន​១​ម៉ឺន​ដុល្លារ​អាមេរិក​បូក​ជាមួយ​នឹង​ ការ​ធ្វើ​បុណ្យ​ទាន​រាជ​រដ្ឋា​ភិ​បាល​ទទួល​បន្ទុក​ទាំង​អស់​។ អ្នក​របួស​ធ្ងន់​៣​ពាន់​​ដុល្លារ​អាមេរិក​ អ្នក​​របួស​ស្រាល​១.៥០០​ដុល្លារ​អាមេរិក និង​មាន​ការ​ឧបត្ថម្ភ​របស់​ប្រជា​ពល​រដ្ឋ​ថែម​ទៀត​។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ពលី ទាំង​ទាហាន​​និងនគរ​បាល ។
ទាក់​ទិន​នឹង​ការ​បាញ់​គ្រាប់​បែក​ចង្កោម​សម្តេច​តេជោ​ បាន​ព្រមាន​ថា តើ​នេះ​ជា​ការ​ប៉ះទង្គិចឬ?​ នេះ​ជា​សង្គ្រាម​តែម្តង​ ពុំ​មែន​ការ​ប៉ះ​ទង្គិច​ទៀត​ទេ​ គឺ​សុទ្ធ​តែ​កាំ​ភ្លើង​ផ្លោង​ធំៗ​។ សម្តេច​បញ្ជាក់​ថា សង្គ្រាម​ដែល​កម្ពុជា​ធ្វើ​ជាមួយ​ថៃ​ត្រូវ​ធ្វើ់​ការ​ដោះ​ស្រាយ​រយៈ​ពេល​វែង ​។ ឥឡូវ​យើង​ដើរ​ដល់​ដំណាក់​កាល​មួយ​ គឺ​យន្ត​ការ​អន្តរ​ជាតិ​ ព្រោះ​ជាមួយ​ថៃ​យើង​អត់​ទុក​ចិត្ត​បាន​ទេ វា​ស៊ី​ញ៉េ​ដោយ​ដៃ តែ​វា​លុប​ដោយ​ជើង​។ នៅ​ពេល​ដែល​អាប់​ភី​ស៊ីត​បានប្រកាស​ថា នឹង​ប្រើ​ប្រាស់​ទាំង​មធ្យោ​បាយ​ការ​ទូត និង​មធ្យោ​បាយ​យោធា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ពេល​នោះ​ខ្ញុំ​ធ្វើ​លិខិត​ភ្លាម​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ និង​ប្រធាន​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ខ្ញុំ​​បាន​ប្រកាស​ថា នៅ​ពេល​សង្គ្រាម​កើត​យើង​ធ្វើ​សកម្ម​ភាព​២​ទិស​។ ទិស​ទី​១-គឺ​ការ​ពារ​ទឹក​ដី​នៅ​នឹង​កន្លែង​ ទិស​ទី២-​ធ្វើ​សកម្ម​ភាព​នៅ​ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ ជាតិ​។ ក្នុង​ពេល​ដែល​ធ្វើ​ការ​ងារ​នេះ​ សូម្បី​ប្រធាន​អាស៊ាន​ជា​ជន​ជាតិ​ថៃ​លើក​សំណូម​ពរ​ដើម្បី​ឱ្យ​អាស៊ាន​មាន​ ការ​សំរប​សំរួល​ បែរ​ជា​នាយក​រដ្ឋ​មន្ត្រី​អាប់​ភី​ស៊ីត​បដិ​សេធ​ចោល​ភ្លាម​។ រាប់​ទាំងរដ្ឋ​​មន្ត្រី​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ីមក​កាន់​កម្ពុជា គឺ​ប្រទេស​ថៃ​គេ​នៅ​និយាយ​ទ្វេ​ភាគីៗ។
សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​ ម៉ោង​នេះ​ទៅ​យើង​បន្ត​ការ​ចរចា​ដោយ​សន្តិ​វិធី ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ ក៏​ប៉ុន្តែ​លើ​​មូល​ដ្ឋាន​នៃ​ភាគី​ទី​៣​ចូល​រួម​។ យើង​មិន​អាច​យល់​ស្រប​ទេ សូម្បី​ការ​ចរចា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ក៏​ខ្ញុំ​មិន​ឱ្យ​ធ្វើ​ដែរ​។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​កាល​ពី​ពេល​សម្តេច​បាន​ពិភាក្សា​ជា​ ​ ។
លោកបាន គីមូន​ អគ្គ​លេខា​ធិការអ.ស.ប ​បាននិយាយ​ជា​មួយ​នឹង​អាប់​ភី​ស៊ីត រួច​បាន​និយាយ​ជា​មួយខ្ញុំ​​គាត់​ថា ​ការប៉ះ​ទង្គិច​ខ្ញុំ​ថា មិន​មែន​ទេ ​នេះ​ជា​សង្គ្រាម ។ បានជា​គេ​ថា ពាក្យ​ប៉ះ​ទង្គិច​ព្រោះ​គេ​ចង់​សំរាល​​នៅក្នុង​ការ​​ប្រជុំ​ដែល​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទខាង​មុខ ។ ​ខ្ញុំ​អំពាវនាវ​​ឱ្យ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជា​បន្ទាន់ ។
​ចំណុច​ទី២ ​សូម​ឱ្យ​បញ្ជូនមក​​​ក្រុមរក្សា​សន្តិ​ភាពអ.ស.ប ​ឬ​ក៏​​អ្នក​សង្កេត​ការ​ណ៍​យោធា​អ.ស.ប មក​កាន់​កម្ពុជា ។ បើ​សិន​ជាក​ង​រក្សា​សន្តិ​ភាព​អ.ស.ប ​មក​ការពារ​ប្រា​សាទ​​ព្រះ​វិហារ​យើង​ក៏​សុខចិត្ត​ដែរ​យើង​អត់​ខ្លា​ច​ទេ ព្រោះ​ UN ​ធ្លាប់​មក​នៅ​កន្លែង​នោះ ព្រោះ​ប្រទេស​យើង​បាន​ឯក​​ភាព​រួច​ហើយ ដោយ​វា​ជា​បេតិ​កភណ្ឌ​​ពិភព​​លោក អនុសញ្ញា​​៥៤​ស្តី​ពី​ការ​ការពារ​បេតិ​ក​ភណ្ឌ​​ក្រប​ខណ្ឌ​​មានជំលោះ ។
​សម្តេច​បាន​ប្រាប់​ទៅ​លោកអគ្គ​លេខា​ធិការ​អ​.ស.ប​ថា ជា​និច្ច​កាលអាប់​ភី​ស៊ីត​​ នាយក​រដ្ឋ​មន្ត្រី​នៃ​ថា​ កម្ពុជា​ឈ្លានពាន ។ ​ហេតុ​អ្វីបាន​ជា​រដ្ឋា​ភិបាល​ថៃ​​ខ្លាច​អន្តរ​ជាតិ? បើ​អ្នកឯង​ជា មាស​សុទ្ធ​កុំ​ខ្លាច​ភ្លើង ។ បើ​ចង់​ដឹង​ជាអ្នកណា​ឈ្លានពាន​អ្នកណា​មកពិនិត្យ​​​​ទាំង​​សង​ខាង ទាំង​​​កម្ពុជា​​ ទាំង​ខាង​ថៃ​​ អ្នក​ណា​ឈ្លាន​ពាន​អ្នក​ណា...។​ យើង​នៅ​តែ​បន្ត​ការ​ចរ​ចា​​ដោយសន្តិ​វិធី ​ប៉ុន្តែ​ការ​ចរ​ចា​នេះ​ត្រូវ​មានភាគី​ទី៣ចូល​រួម ។
​បើ​សិន​ជា​ក្រុម​ប្រឹក្សា​សន្តិសុខ​​មាន​ការ​លំបាក​​ ក្រុមប្រឹក្សា​អ.ស.ប​នេះ​គួរ​ប្រគល់​តួ​នាទី​នេះ​ឱ្យ​ប្រធាន​អាស៊ាន​ ។ ឥឡូវ​គេ​សំរេច​​​នៅ​ថ្ងៃ​ចន្ទខាង​មុខ​ព្រលះ​គ្នា ចំណែក​​ថៃ​​​កា​ស៊ីត ភិរម្យ​​ទៅ ។ ​គេ​អញ្ជើញ​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ទាំង​១៥ ​ទាំង​សមា​ជិក​អចិន្ត្រៃយ៍​ទាំង​​មិន​អចិន្ត្រៃយ៍​ ហើយ​​ប្រេ​ស៊ីល​ជា​ប្រធាន ​គេ​អញ្ជើញ​ថៃ​​-កម្ពុជា​​និងឥណ្ឌូ​ណេ​ស៊ី ។ ​បើ​អាប់​ភី​ស៊ីត​​បដិ​សេធ​ទៀត​​ តើ​អ្នក​ឯង​មានន័យ​ដូចម្តេច? ឥឡូវ​ទៅ​បដិ​សេធ​​នៅមុខ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ មុខ​អា​ស៊ាន​​ទៅ ។ ស្អី​អាង​អ្នក​ឯង​ អាង​​ធំ​ អុីចឹង​សង្គ្រាម​​​លើក​នេះ​ត្រូវ​ដោះ​ស្រាយ​​ដោយ​យន្ត​ការ​​អង្គការ​សហប្រជា ​ជាតិ​ ។ បើ​​អ​.ស.ប​​មើល​ឃើញ​មិនចាំ​បាច់​អាច​​​ផ្ទេរ​តួនាទី​នេះ​ឱ្យ​យន្ត​ការ​​ តំបន់ ប៉ុ​ន្តែ​ត្រូវ​ការបំពេញ​​ឱ្យ​គ្នា​ មិន​មែន​ជា​ការ​ទាម​ទារ​ដាច់ពីគ្នា​ទេ ត្រូវ​អ.ស.ប​បំពេញ​ឱ្យ​គ្នា។ យើង​នឹង​កំដរ​លេង​លើ​បញ្ហា​នេះ តែ​កង​ទ័ព​នៅ​ទល់​​ដែន​ត្រូវ​ប្រឹង​ប្រែង​អត់ធ្មត់ ។ ពួក​វា​អា​ក្រក់​ណាស់ ពីរ បី​ម៉ោង​បាញ់​មក​យើង ។
​សម្តេច​តេជោ​​ ហ៊ុន សែន គូស​បញ្ជាក់​ថា កម្ពុជា​កំពុង​ត្រៀមបឹ្តង​​ទៅ​តុលា​ការ​យុត្តិធម៌​អន្ត​រ​ជាតិ​ ដើម្បី​បក​ស្រាយ​សាល​ក្រម​​​តុលា​ការ​​ឡា​អេ​​ឆ្នាំ ១៩៦២ បើ​មិនដូច្នេះ​​ទេ វា​ត្រូវ​តែ​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​ក្នុង​ការ​ឈប់បាញ់​​ តែ​រឿងឱ្យ​​​ចប់​គឺ​វា​មិនបញ្ចប់ទេ ។​ ប្រធាន​បក្ស​អាវ​លឿង​វា​ហ៊ាន​និយាយ​ថា វ៉ៃ វ៉ៃ កម្ពុជា យក​អង្គរវត្ត ​រួច​ហើយ​​ចាំ​ចរចា​ដោះ​ដូរ​ជា​មួយព្រះវិហារ ។
សម្តេច​​បាន​លើកសំណួរ​​ទៅ​អាប់ភីស៊ីត​ថា ក្នុង​ឋានៈ​ជា​នាយករដ្ឋ​មន្ត្រី​នៃប្រទេស​មួយ​ តើ​លោកឯង​​បន្ត​ឱ្យ​មនុស្ស​​​ធ្វើ​បាតុ​កម្ម​​ជេរ​ខ្មែរ ​ហើយ​​ផ្សាយ​តាមបណ្តាញ​​ទូរ​ទស្សន៍​ ។ លោក​ឯង​​​បានធ្វើ​ការនឹង​ពួក​អាវ​​ក្រហម​ហើយ​ តែ​រឿង​​នេះ​ម៉េច​ក៏​មិន​ធ្វើ? តើ​វា​ជា​កូនជញ្ជីង​របស់​លោក​ឯង​​លេង​ជាមួយ​កម្ពុជា​ឬអី? កម្ពុជាអត់​មាន​​ចរន្ត​បែប​នេះទេ ។ ការ​​​គំរាម​ប្រើ​កប៉ាល់ហោះគឺជា​ការ​​​កាន់តែឱ្យ​តំលៃ​​ទៅ​ក្រុម​ប្រឹក្សា​ សន្តិសុខ​ហើយ ។​ នេះ​ជា​សង្គ្រាម​រវាង​កម្ពុជា​ និង​ថៃ ​កម្ពុជា​ធ្វើ​សង្គ្រាម​​​ប្រឆាំង​ការ​ឈ្លាន​ពាន​​របស់ថៃ​ដែលធ្វើ​សង្គ្រាម​ ​ឈ្លាន​ពានទឹកដី​កម្ពុជា​ ៕
Sources: http://kohsantepheapdaily.com.kh/article/20110209-05264.html

No comments:

Post a Comment