កិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាសៀមឈ្លានពាន កម្ពុជាត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ផ្តើម ធ្វើឡើងនាព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១១ នេះ តាមការអំពាវនាវជាបន្ទាន់មួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលដែលសង្គ្រាមសៀមឈ្លានពាននៅតាមតំបន់ព្រំដែន ប្រាសាទព្រះវិហារបានកើតឡើង៤លើកក្នុងរយៈពេល៤ថ្ងៃ ជាប់ៗគ្នា កាលពីថ្ងៃទី៤ ដល់ព្រឹកថ្ងៃទី៧ កុម្ភៈ ២០១១ បង្កឡើងដោយការឈ្លានពានរបស់ទាហានសៀមមកលើបូរណភាពទឹកដីកម្ពុជា ។
មុនពេលចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិជាតិកាលពីល្ងាចថ្ងៃទី១១ កុម្ភៈ កន្លងមកនេះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងចាត់់ទុកថា ការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំ ស្តីពីបញ្ហាកម្ពុជា-ថៃនេះគឺជាជោគជ័យមួយរបស់កម្ពុជារួចជា ស្រេចទៅហើយ ។ នៅមុននិងទន្ទឹមនឹងគ្នាដែលក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហាកម្ពុជា-ថៃ នាថ្ងៃចន្ទនេះ ទាហានសៀមត្រូវបានគេរាយការណ៍មកថា បានបង្កើតកំលាំងទ័ពប្រមាណ២ម៉ឺននាក់បន្ថែមទៀត នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងនោះនៅតំបន់ព្រំដែនប្រាសាទព្រះវិហារសៀមមានកំលាំងទ័ពជិត ៦ពាន់នាក់ ។
ជាមួយគ្នានេះ សៀមក៏បញ្ជូនរថក្រោះរាប់សិបគ្រឿង និងសព្វាវុធទំនើបៗមកកាន់តំបន់ព្រំដែនកម្ពុជា-ថៃនោះផងដែរ ។ ពីព្រំដែនកម្ពុជា-ថៃតំបន់ប្រាសាទព្រះវិហារឯណោះវិញ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ និងនៅវេលាជិតភ្លឺព្រឹកថ្ងៃចន្ទនេះ ទាហានសៀមបានគប់គ្រាប់បែកដៃចំនួន៣គ្រាប់នៅតំបន់ភ្នំទ្រព្យ ក្នុងគោលបំណងដើម្បីឱ្យទាហានខ្មែរតបត ។ ទោះជាយ៉ាងណា គិតត្រឹមវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃចន្ទនេះ ស្ថានភាពយោធារបស់កម្ពុជាមានសភាពនៅទ្រឹងម៉ឺងម៉ាត់
ប្រុងជើង ការណ៍ ៕
Sources: http://kohsantepheapdaily.com.kh/article/20110213-202341.html
No comments:
Post a Comment