រាជធានីភ្នំពេញ ៖ បុរសជនជាតិអង់គ្លេសម្នាក់បានដួលស្លាប់នៅក្នុងបន្ទប់ទឹកនៃបន្ទប់ ស្នាក់នៅរបស់ខ្លួនលេខ៤០៥ ជាន់ទី៤នៃសណ្ឋាគាររីចេនប៉ាក ស្ថិតនៅតាមបណ្តោយវិថីព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បុគ្គលិកសណ្ឋាគារ ហើយបានទៅរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ទី១៨ កុម្ភៈ ២០១១ ។
បុរសជនជាតិអង់គ្លេសម្នាក់នេះ មានឈ្មោះ TARROLL DAVID KENNETH អាយុ៤៥ឆ្នាំ ត្រូវគេប្រទះឃើញដេកដួលស្លាប់ក្នុងបន្ទប់ទឹកដោយមានស្លៀក កន្សែងពោះគោពណ៌.ស ។ នៅលើរាងកាយសពពុំឃើញមានស្នាមជាំ ឬស្នាមវាយដំធ្វើទារុណកម្មអ្វីទេ ក្រៅពីការសន្និដ្ឋានថា បុរសនេះរអិលជើងដួលបោកក្បាលស្លាប់...នៅក្នុងប្ទប់ស្នាក់នៅ របស់ជនរងគ្រោះ គេរកឃើញមានម្សៅពណ៌សមួយចំនួន... ។
សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់នេះអាចបណ្តាលមកពីការគាំងបេះដូង ងងឹតមុខដួល បោកក្បាល ប៉ះទង្គិចថ្មក្នុងបន្ទប់ទឹក...អ្នកខ្លះធ្វើការសន្និដ្ឋាន ក្រៅផ្លូវការថា បុរសជនជាតិអង់គ្លេសម្នាក់នេះអាចស្លាប់បណ្តាលមកពីការប្រើ ប្រាស់គ្រឿងញៀនលើសកំណត់ ហើយគាំងបេះដូងតែម្តង ។ ព័ត៌មានលំអឹតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព .
Sources: http://kohsantepheapdaily.com.kh/article/20110218-025659.html
No comments:
Post a Comment