រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី លោកស៊ូយ៉ាប្រាសាទ ស៊ូភើឌី អ្នកសរសេររបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស បានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងរាជ រដ្ឋាភិបាលកម្ពុជា ជាមួយរូបលោកផ្ទាល់ ។ លោកបានសម្តែងនូវការរីករាយចំពោះអ្វីដែលកម្ពុជាទទួលបានជោគ ជ័យ ពិសេសការដោះស្រាយជម្លោះនិងស្វែងរកសុខសន្តិភាពជូនប្រជាជន កម្ពុជា តាមរយៈនាំមកនូវការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ។
ក្នុងន័យនេះ លោកបានមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ។ លោកស៊ូភើឌី បន្តថា អ្វីដែលនៅសេសសល់នោះគឺការពង្រីកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយផ្តោតលើចំណុចសំខាន់ៗពីរគឺការយកចិត្តទុកដាក់ទៅលើឯករាជ្យ ភាពរបស់តុលាការ និងការពិភាក្សាដោយផ្ទាល់រវាងសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល ។ មានអង្គការសង្គមស៊ីវិលប្រមាណ៣០០ដែលបានរួមគ្នា និងកំពុងរៀបចំឯកសារពិភាក្សាពាក់ព័ន្ធនានាដើម្បីធ្វើការ ពិភាក្សាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ទាក់ទិននឹងបញ្ហានេះសម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា តើសង្គមស៊ីវិល ជ្រើសរើសយកអង្គការក្រៅរដ្ឋាភិបាលទាំង៣០០នោះតាមរបៀបណា បើអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមានជាង៣ពាន់អង្គការ ។ តើអង្គការក្រៅរដ្ឋាភិបាលជាង២ពាន់ទៀត នឹងត្រូវគិតដោយរបៀបណា ហើយសិទ្ធិនិងសំឡេងរបស់អង្គការក្រៅរដ្ឋាភិបាលជាង២ ពាន់ទៀតនោះ ត្រូវបានបដិសេធចោលយ៉ាងដូចម្តេច ? ពីព្រោះពួកគេមានសិទ្ធិនិងកាតព្វកិច្ចក្នុងការបំរើសង្គមដូចគ្នា ។
សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចផ្ទាល់មិនគ្រាន់តែមានការសោកស្តាយយ៉ាងខ្លាំងនោះទេ ប៉ុន្តែការអនុវត្តបែបនេះវាមិនមែនជួយពង្រីកលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជាឡើយ ផ្ទុយទៅវិញវាបានបង្រួញដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលុបបំបាត់ចោលសិទ្ធិនិងការបញ្ចេញមតិរបស់អង្គការ ក្រៅរដ្ឋាភិបាលទាំងជាង២ពាន់ ។ សម្តេចតេជោមានប្រសាសន៍បន្តថា វាជាការគួរឱ្យសោកស្តាយដែលអន្តរជាតិនានាបានលើកឡើងនិង ជំរុញឱ្យកម្ពុជាពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យ ពិសេសតាមរយៈលោកផ្ទាល់ដែលជាសាស្ត្រាចារ្យខាងច្បាប់ជាអ្នកលើក ស្ទួយលទ្ធិប្រជាធិបតេយ្យផងនោះ បែរជាបំភ្លេចនូវសិទ្ធិនិងសំឡេងរបស់អង្គការក្រៅរដ្ឋាភិបាល ជាង២ពាន់ ដោយជ្រើសរើសយកតែអង្គការក្រៅរដ្ឋាភិបាល៣០០ ដែលមិនត្រូវទទួលការបោះឆ្នោតពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ផ្សេងទៀតសំរាប់ធ្វើជាតំណាងរបស់ខ្លួននោះ ។
សម្តេចមានប្រសាសន៍បន្តថា ចំពោះបញ្ហានេះ រូបសម្តេចផ្ទាល់មិនអាចទទួលយកបានទេដរាបណាមានតំណាងអង្គការ ក្រៅរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយអង្គការ ក្រៅរដ្ឋាភិបាលទាំងអស់នៅកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាលទាំងអស់តែងតែមានការចុះបញ្ជីនិងមាន សិទ្ធិរៀងៗខ្លួន និងនៅក្នុងប្រទេសប្រជាធិបតេយ្យ ជនគ្រប់រូបសុទ្ធសឹងតែជាអ្នកបញ្ចេញមតិនិងចូលរួមបម្រើសង្គម ស្មើៗគ្នាទាំងអស់ ។ ពាក់ព័ន្ធទៅនឹងឯករាជ្យភាពរបស់តុលាការសម្តេចតេជោនាយករដ្ឋ មន្ត្រីមានប្រសាសន៍ថា ជាការពិតណាស់បញ្ហាវានៅតែមាន ព្រោះកម្ពុជាកំពុងតែធ្វើកំណែទម្រង់លើប្រព័ន្ធតុលាការ និងយុត្តិធម៌ ហើយបើទោះបីជាយ៉ាងណាក៏ដោយ ការកែទំរង់វាគ្រាន់បើជាងគ្មានការកែទម្រង់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា មិនលូកដៃទាល់តែសោះ ទៅក្នុងកិច្ចការរបស់តុលាការ ។
បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកសរសេររបាយ ការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរួចមក នៅព្រឹកថ្ងៃដដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកTRAIRONG SOWANN NAKHIRI ឧបនាយករដ្ឋមន្ត្រីថៃ ទទួលបន្ទុកសេដ្ឋកិច្ច ។
លោកឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកសេដ្ឋកិច្ច មានប្រសាសន៍ថា រូបលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយក រដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រឱ្យមានការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ-កម្ពុជានៅ កម្ពុជា ។ លោកឧបនាយករដ្ឋមន្ត្រី ថៃមានប្រសាសន៍បន្តថា រូបលោកផ្ទាល់បានធ្វើកិច្ចសហប្រតិបត្តិការបានល្អជាមួយលោកទេសរដ្ឋ មន្ត្រីចម ប្រសិទ្ធ ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះប្រព្រឹត្តទៅ ដោយជោគជ័យ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ ថា គោលដៅរបស់កម្ពុជាគឺធ្វើយ៉ាងណាបង្រួញទំនាស់ ពង្រីកកិច្ចសហប្រតិបត្តិការ ចៀសវាងការពង្រីកទំនាស់ក្នុងតំបន់ព្រំដែនពីកន្លែងមួយ រីករាលដាលទៅកាន់ទីកន្លែងដទៃ ពិសេសពាក់ព័ន្ធទៅដល់ការវិនិយោគ និង ពាណិជ្ជកម្មនៃប្រទេសទាំង២ ។ សម្តេចមានប្រសាសន៍បន្តថា ជាការពិតណាស់ ប្រទេសទាំង២កម្ពុជានិងថៃ ប្រៀបដូចអណ្តាតនិងធ្មេញមិនអាចដកមួយទុកមួយបានទេ យើងគប្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹង មាំថែមទៀត ។ ជាមួយគ្នានេះ សម្តេចតេជោបានផ្ញើសារតាមលោកឧបនាយករដ្ឋមន្ត្រីថៃទៅជូនលោក អាប់ភីស៊ីត នាយករដ្ឋមន្ត្រីថៃលើចំណុចសំខាន់ៗចំនួន៤គឺ ៖
ទី១-ភាគីកម្ពុជា-ថៃព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ ។
ទី២-រក្សា ស្ថាភាពទីតាំងឈរជើងដដែលនៃកងទ័ពរៀងៗខ្លួន មិនចល័តកងទ័ព មិនបំពានគ្នាទៅវិញទៅមក រង់ចាំរហូតដល់មានដំណោះស្រាយជាស្ថាពរលើការបោះបង្គោលកំណត់ ព្រំដែន ។
ទី៣-ភាគីទាំង២ លើកទឹកចិត្តឱ្យមេបញ្ជាការនៅតំបន់សមរភូមិពិភាក្សាក្នុងកិច្ច សហការគ្នា រក្សាស្ថិរភាពនៅតាមព្រំដែន ។
ទី៤-ដើម្បីធានា ឱ្យមានប្រសិទ្ធភាពនូវបទឈប់បាញ់ ភាគីទាំង២ត្រូវពិនិត្យបទឈប់បាញ់នៅនឹងកន្លែងដោយមានការចូលរួម ពីបណ្តាប្រទេសអាស៊ាន ។
ទី១-ភាគីកម្ពុជា-ថៃព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ ។
ទី២-រក្សា ស្ថាភាពទីតាំងឈរជើងដដែលនៃកងទ័ពរៀងៗខ្លួន មិនចល័តកងទ័ព មិនបំពានគ្នាទៅវិញទៅមក រង់ចាំរហូតដល់មានដំណោះស្រាយជាស្ថាពរលើការបោះបង្គោលកំណត់ ព្រំដែន ។
ទី៣-ភាគីទាំង២ លើកទឹកចិត្តឱ្យមេបញ្ជាការនៅតំបន់សមរភូមិពិភាក្សាក្នុងកិច្ច សហការគ្នា រក្សាស្ថិរភាពនៅតាមព្រំដែន ។
ទី៤-ដើម្បីធានា ឱ្យមានប្រសិទ្ធភាពនូវបទឈប់បាញ់ ភាគីទាំង២ត្រូវពិនិត្យបទឈប់បាញ់នៅនឹងកន្លែងដោយមានការចូលរួម ពីបណ្តាប្រទេសអាស៊ាន ។
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនោះដែរ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី លោកម៉ាស្សាហ៊ីកូ គូមូរ៉ា អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន មានប្រសាសន៍ថា រូបលោកមិនបានមកកាន់ប្រទេសកម្ពុជារយៈពេល១០ឆ្នាំមកហើយ មកដល់ពេលនេះ លោកបានសង្កេតឃើញផ្ទាល់ភ្នែកពីការរីកចម្រើនយ៉ាងខ្លាំង របស់ប្រទេសកម្ពុជា ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមានការកើនឡើង ដែលនេះឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹក នាំកម្ពុជា ។ លោកមានប្រសាសន៍បន្តថា ពីប្រទេសមួយដែលធ្លាប់ទទួលយកកម្លាំងអន្តរជាតិមកចូលរួមដោះ ស្រាយបញ្ហាប្រឈមនានា ប៉ុន្តែនៅពេលនេះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងកំពុងបញ្ជូន កម្លាំងរបស់ខ្លួន ទៅជួយដល់បេសកកម្មអង្គការសហប្រជាជាតិ ។
ទាក់ទិនទៅនឹងប្រទេសទាំង២ កម្ពុជា-ជប៉ុន លោកម៉ាស្សាហ៊ីកូ មានប្រសាសន៍ថា ចាប់តាំងពីដើមរៀងមក ជប៉ុនបានប្តេជ្ញាចិត្តក្នុងការជួយដល់ប្រទេសកម្ពុជា ចំពោះការស្តារនិងកសាងប្រទេសឡើងវិញ ប៉ុន្តែខាងវិស័យឯកជននៅមានភាពទន់ខ្សោយនៅឡើយ ។ ក្នុងន័យនេះ ដំណើររបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីជំរុញការវិនិយោគលើវិស័យឯកជនមកកាន់ប្រទេសកម្ពុជា ។ លោកមានប្រសាសន៍បន្តថា សហគ្រាសធុនតូច និងសហគ្រាសធុនធំ នឹងអាចនាំមកជួយដល់ការអភិវឌ្ឍកម្ពុជាផង និងនាំទៅដល់ការអភិវឌ្ឍប្រទេសជប៉ុនផង ក្នុងន័យនេះ លោកបាននាំអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ ថា ជប៉ុនគឺជាប្រទេសមួយដែលផ្តល់ជំនួយដ៏ធំំជាងគេដល់កម្ពុជា ប៉ុន្តែនៅពេលនេះជាការពិតការវិនិយោគរបស់ជប៉ុននៅមានតិចតួចនៅ ឡើយ ។ សម្តេចសូមស្វាគមន៍ចំពោះក្រុមហ៊ុនរបស់ជប៉ុនដែលបានសំរេច ចិត្តមកបណ្តាក់ទុននៅកម្ពុជា។ តាមរយៈនេះសម្តេចមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកម៉ាស្សាហ៊ីកូ គូមូរ៉ា លោកស៊ីណូហារ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលកំពុងតែមានសកម្មភាពយ៉ាងសកម្មក្នុងការជួយជំរុញអ្នក វិនិយោគ និងវិស័យអប់រំនៅកម្ពុជា ។
សម្តេចមានប្រសាសន៍បន្តថា តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដែលប្រើប្រាស់ប្រាក់ជំនួយរបស់ជប៉ុន គឺជាចំណុចចាប់ផ្តើមរបស់អ្នកវិនិយោគជប៉ុនមកកាន់ប្រទេស កម្ពុជា ។ ជាមួយគ្នានេះ កម្ពុជាបានចុះហត្ថលេខាលើវិស័យពាណិជ្ជកម្មរវាងជប៉ុននិង កម្ពុជា និងដែលបានចូលជាធរមានកាលពីឆ្នាំ២០០៧ គឺជាកត្តាមួយក្នុងការជំរុញលើកទឹកចិត្តមកកាន់កម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ ធ្ងន់ថា ជំនួយ ODA មកកាន់កម្ពុជាមិនទាន់គ្រប់គ្រាន់ទេ ចាំបាច់ត្រូវការវិនិយោគទុនជប៉ុន ហើយនៅពេលនេះទៀតសោត កត្តាសំខាន់របស់កម្ពុជា ដែលជាជំនឿទុកចិត្តរបស់អ្នកវិនិយោគជប៉ុននោះគឺសុខសន្តិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។ ជាមួយគ្នានេះ កម្ពុជាកំពុងជំរុញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគដែលមានបំណងមក កាន់កម្ពុជា ។ ពាក់ព័ន្ធនឹងការវិនិយោគនេះទៀតសោត កម្ពុជាមានការជួបរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលរៀងរាល់៦ខែម្តង ហើយអ្វីដែលជាកត្តាពិសេសនិងសំខាន់បំផុតនោះគឺកម្ពុជាអនុញ្ញាត ឱ្យជនជាតិបរទេសដាក់ទុនវិនិយោគ១០០%នៅកម្ពុជា ។ តាមរយៈនេះ សម្តេចស្នើសុំឱ្យលោកអតីតរដ្ឋមន្ត្រីការបរទេសជប៉ុនជួយដល់ កម្ពុជាលើវិស័យទេសចរណ៍ តាមរយៈការជំរុញឱ្យមានការហោះហើរត្រង់ពីប្រទេសជប៉ុនមកកាន់ ប្រទេសកម្ពុជា ៕
Sources: http://kohsantepheapdaily.com.kh/article/20110218-03068.html
No comments:
Post a Comment