Sunday, March 27, 2011

ទូរស័ព្ទ​​វៃ​ឆ្លាត​​​កើន​ឡើង​ទ្វេ​ដង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​​ឆ្នាំ​២០១៦​​

ទី​ផ្សារ​ទូរស័ព្ទ​វៃ​ឆ្លាត​នៅ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​ ​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​មាន​​កំណើន​ឡើង​ទ្វេ​ដង​ គឺ​មាន​ចំនួន​ប្រហែល​​២០០​លាន​គ្រឿង​ក្នុង​ឆ្នាំ​២០១៦។ ភាគ​​ច្រើន​​នៃ​ម៉ូដែល​វៃ​ឆ្លាត​ទាំង​នោះ​ ប្រើ​ប្រាស់​​​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android របស់​ Google ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Channel News Asia។
ក្រុមហ៊ុន​​ប្រឹក្សា​ទូរគមនាគមន៍​ Ovum ​បាន​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​កើន​ឡើង​​ប្រជាប្រិយ​ភាព​នៃ​ទូរស័ព្ទ​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ចំណាយ​ពេល​​​​ច្រើន​​ប្រើ​​អ៊ីនធឺណិត​និង​​ អ៊ីម៉ែល​។ ​បើ​យើង​គិត​ទូរលេខ​ទាំង​មូល​ អ្នក​ប្រើ​ប្រាស់ទូរស័ព្ទ​មាន​​​អ៊ីនធឺណិត​មាន​​​ប្រហែល​មួយ​ភាគ​បី​នៃចំនួន ​ទូរស័ព្ទ​សរុប​​។
ជា​មួយ​គ្នា​នឹង​កំណើន​នេះ​ដែរ​ ម៉ូដែល​ Smartphone របស់​ក្រុមហ៊ុន​​ Apple ទទួល ​បាន​ជោគ​ជ័យ​​យ៉ាង​សម្បើម​ ក៏​ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​ Ovum បាន​បង្ហាញ​ថា​ ម៉ូដែល​Android ​នឹង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​បំផុត​ទៅ​អនាគត​។
បើ​​​ប្រៀប​ធៀប​ទិន្នន័យ​កាល​ពី​ឆ្នាំ​មុន​ ចំនួន​ Smartphone ដែល​​ប្រើប្រាស់​ក្នុង​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​​មាន​ចំនួន​​១០០​លាន​គ្រឿង ហើយ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​ភាគរយ​ប្រចាំ​ឆ្នាំ​​នឹង​កើន​ឡើង​ ១២.៥%​​ក្នុង​ចន្លោះ​ឆ្នាំ​​២០១០​និង​២០១៦ និង​​ស្មើ​៣២%​នៃ​ចំនួន​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក ​នេះ​។
នៅ​ឆ្នាំ​២០១៦​ខាង​មុខ​​ ការ​លក់​ទូទាំង​ពិភព​លោក​ ត្រូវ​បាន​គេ​សង្ឃឹម​ទុក​​ថា​ នឹង​វាយ​លុក​​បាន​​៦៥៣​លាន​គ្រឿង​ ហើយ​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទទួល​បាន​ចំណែក​​៣០.៧%​នៃ​ចំនួន​សរុប​។ ចំណែកក្នុង​ឆ្នាំ​២០១០​នេះ​ Smartphone ជាង២៨៨​លាន​គ្រឿង​ត្រូវ​បាន​លក់​នៅ​ទូទាំង​ពិភព៕
Sources: http://news.sabay.com.kh/articles/82740

No comments:

Post a Comment