Sunday, March 27, 2011

Nokia ជ្រើស​ WP Symbian ​ស្លាប់​មែន​ទេ?

ក្រុមហ៊ុន​ Nokia បាន​​បញ្ជាក់​ថា​​ នៅ​ឆ្នាំ​២០១២​នេះ​ ក្រុមហ៊ុន​នឹង​ដាក់​លក់​ Smartphone ដំណើរ​ការណ៍​ដោយ​ Windows Phone របស់ Microsoft តែ​មិន​​ទាន់​​បោះ​​បង់​ចោល​ Symbian ភ្លាម​ៗបាន​​ទេ​។
លោក​ Purnima Kochikar ប្រធាន​ក្រុម​ទំនាក់​ទំនង​​អភិវឌ្ឍ​កម្មវិធី​​នៅ​ក្រុមហ៊ុន​ Nokia បាន​​និយាយ​ថា​ បើ​ទោះ​ជា​​​ក្រុមហ៊ុន​ជ្រើស​រើស​ប្រព័ន្ធ​ប្រតិបត្តិការ​ WP ឲ្យដំណើរការណ៍​លើ ទូរស័ព្ទ​ម៉ូដែល​វៃ​ឆ្លាត របស់​ខ្លួន​ដែល​គ្រោង​នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​នេះ​​ក៏​ដោយ​​ ក៏​ក្រុមហ៊ុន​មិន​ទាន់​បោះ​បង់​ចោល​ Symbian បាន​ភ្លាម​ៗដែរ​។
ប្រធាន​ក្រុម​ទំនាក់​ទំនង​អភិវឌ្ឍ​​កម្មវិធី​រូប​នេះ​បាន​បន្ត​ថា​ “ម៉ូដែល​ Symbian ​ជំនាន់​ក្រោយ​នេះ​ មាន​រួម​បញ្ចូល​សេវាកម្ម​ជា​ច្រើន​ ជា​ពិសេស​នឹង​​ដំណើរការណ៍​ជា​មួយ​ទូរស័ព្ទ​ដែល​បំពាក់​ដោយ​ Processor ​មាន​ល្បឿន​លឿន​និង​ទំហំ​ធំ​ៗ​​ទៀត​ផង​”។
យោង​តាម​ការ​ស្រាវជ្រាវ​របស់​ Ovum បាន​ឲ្យ​ដឹង​ថា​ Symbian អាច​មាន​ជីវិត​ដល់​ឆ្នាំ​២០១៦​​​ឯណោះ។ មូលហេតុ​សំខាន់​ដែល​ Nokia មិន​អាច​​បោះ​បង់​​ចោល​ភ្លាម​ៗ​ ដោយ​សារ​​តែ​ក្រុមហ៊ុន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​​បាត់​ចំណែក​ទីផ្សារ
សូម​បញ្ជាក់​ផង​ដែរ​ថា​ មក​ដល់​ពេល​នេះ​ ​ Nokia មាន​ម៉ូដែល​លំដាប់​ខ្ពស់​​បំផុត​​ចំនួន​ពីរ ដំណើរការណ៍​ដោយ​ Symbianគឺ​ N8និង E7 មាន​ទំហំ​ Processor ​ត្រឹម​តែ​680​MHz​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​បន្ថែម​ទំហំ​ Processor និង​​កែ​ប្រែ​ OS នេះ​បន្ថែម​ទៀត​ទើប​អាច​ប្រកួត​ប្រជែង​បាន​ជា​មួយ​ Android និង​ម៉ូដែល​ផ្សេង​ទៀត​ ៕
Sources: http://news.sabay.com.kh/articles/82408

No comments:

Post a Comment