ខេត្តស្ទឹងត្រែង ៖ គ្រួសារអាណិកជនខ្មែរមកពីប្រទេសបារាំងមកលេងស្រុកខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តលើកំណាត់ផ្លូវជាតិលេខ៧៨អា បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត និង៥នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យយ៉ាងប្រញាប់ប្រញាល់កាលពី វេលាម៉ោង២ និង៤០នាទី ថ្ងៃទី២៤ កក្កដា ២០១១ ស្ថិតក្នុងភូមិអូរលាងក្រួស ឃុំក្បាលរមាស ស្រុកសេសាន ។
អ្នកធ្វើដំណើរក្នុងរថយន្តនេះគឺជាគ្រួសារតែមួយ ឬសាច់ញាតិផ្សេងៗមកជួបជុំបងប្អូនមកពីប្រទេសបារាំង ហើយជូនដំណើរទៅលេងតំបន់នេះតំបន់នោះ ។ រថយន្តដឹកក្រុមគ្រួសារអាណិកជនខ្មែរមកពីប្រទេសបារាំងនេះម៉ាក ប្រាដូរ ពណ៌ទឹកប្រាក់ បានបើកបរលឿនស្លេវ វាក់នឹងផ្លូវកោងក៏ជ្រុលចង្កូតក្រឡាប់ច្រើនត្រឡប់លើផ្លូវក្រួស ក្រហមដែលមានស្ថានភាពរអិលបណ្តាលឱ្យស្លាប់ និងរងរបួសបែបនេះ ។
រថយន្តនេះធ្វើដំណើរមកពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តក្រចេះ, ស្ទឹងត្រែង ក្នុងបំណងឆ្ពោះទៅកាន់ខេត្តរតនគិរី ដើម្បីធ្វើទេសចរណ៍ និងសួរសុខទុក្ខបងប្អូន ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
Source:http://kohsantepheapdaily.com.kh/article/21835.html
No comments:
Post a Comment