កងកំលាំងទុយនេស៊ីបានបាញ់តតបជាមួយក្រុមសមាជិ កនៃកងសន្តិសុខរបស់លោកZine al-Abidine Ben Ali ប្រធានាធិបតីទុយនេស៊ីដែលត្រូវបានទម្លាក់ចេញពីអំណាចនៅជិតវិមាន ប្រធានាធិបតី នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន។
ពួកអ្នកឃើញហេតុការណ៍បាននិយាយថាមានការបាញ់គ្នាដ៏ខ្លាំងក្នុង ទីក្រុងCarthage ភាគខាងជើងនៃរដ្ឋធានីទុយនេស៊ីជាទីដែលវិមានប្រធានាធិបតីស្ថិតនៅ។
ទីភ្នាក់ងារសារព័ត៌មានAFPដែលបានដងស្រង់ប្រភពព័ត៌មានពីកងទ័ព ទុយនេស៊ី និយាយថាកងទ័ពទុយនេស៊ីបានធ្វើការវាយប្រហារលើវិមានប្រធានាធីបតី នេះ ជាទីដែលកងអង្គរក្សរបស់ប្រធានាធិបតីបានស្ថិតនៅ ។ការបាញ់ប្រហារនេះកើតឡើងបន្ទាប់ពីលោក Ali Seriati អតីតប្រធានសន្តិសុខរបស់ប្រធានាធិបតី ត្រូវបានចាប់ខ្លួនហើយបានចោទប្រកាន់ពីបទគំរាមកំហែងសន្តិសុខជាតិដោយ បានញុះញង់អោយមានអំពើហិង្សា។
ក្នុងពេលនេះដែរ ក្រុមអ្នកនយោបាយបានកំពុងពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ លោក Foued Mebazaa មេដឹកនាំបណ្តោះអាសន្ននិងជាប្រធានសភាទុយនេស៊ី បានស្នើអោយនាយករដ្ឋមន្ត្រីលោក Mohammed Ghannouchi បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយឡើង។
លោក Mohammed Ghannouchi បានថ្លែងនៅក្នុងសុន្ទរកថានៅតាមទូរស្សន៍ថាកិច្ចព្រមព្រៀងមួយរវាង ក្រុមគណបក្សនយោបាយទាំងឡាយនឹងត្រូវបានប្រកាសនៅថ្ងៃចន្ទ។ លោក ក៏បានជំរុញអោយពង្រឹងសន្តិសុខជាតិដោយចាត់វិធានការប្រឆាំងនរណាដែល គំរាមកំហែងសន្តិសុខជាតិ។
ការប្រកាសចាប់ខ្លួនលោក Ali Seriati អតីតប្រធានសន្តិសុខប្រធានាធិបតីនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានអំពើហិង្សាដ៏រាលដាលកាលពី ពេលមុននេះនៅក្នុងប្រទេសទុយនេស៊ី ដោយមានអំពីចោរកម្ម និងការដុតបំផ្លាញអាគារជាដើម។
ការដាក់ប្រទេសក្នុងភាពអាសន្ននៅតែបន្តប្រព្រឹត្តទៅក្នុងប្រទេស នេះ ។ មានសកម្មភាពពាណិជ្ជកម្មតែបន្តិចបន្ទួចប៉ុណ្ណោះដែលនៅដំណើរការ។ សាលារៀននិងការិយាល័យរដ្ឋាភិបាលនិងហាងលក់ដូរធំៗត្រូវបានបិទ។
លោក Zine al-Abidine Ben Ali ដែលបានឡើងកាន់អំណាចអស់រយៈពេល២៣ឆ្នាំនោះ បានរត់ភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រ បន្ទាប់ពីមានការតវ៉ាដែលកាន់តែខ្លាំងឡើងនៅទូទាំងប្រទេសទុយនេស៊ី អស់រយៈពេលមួយខែ។ ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មតវ៉ាអំពីភាពគ្មានការងារធ្វើ ការឡើងថ្លៃម្ហូបអាហារខ្ពស់ និងអំពីពុករលួយ។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងអំឡុងការតវ៉ានេះនៅពេលដែល ប៉ូលិសបានបាញ់រះលើបាតុករទាំងនេះ។
Sources: http://www.cen.com.kh/internews/show_detail/37?token=YmVkNWE3ZGRhYzYyZGFlMTlmMmE5Mzc1MzUwMmYz

No comments:
Post a Comment