Sunday, January 23, 2011

កំពូល​តារា​ម៉ូដែល​អង់​គ្លេស​នាង​ CAMPBELL ស្រលាញ់​គ្នា​ជាមួយ​សេដ្ឋី​រុស្ស៊ីម្នាក់

ចាប់​តាំង​ពី​នាង​​មក​រស់​នៅ​ក្នុង​ប្រទេស​​រុស្ស៊ី​ជាមួយ​ប្រុស​ស្នេហ៍ លោក​វ្ល៉ា​ឌី​មៀរ ដូរ៉ូ​រីន កំពូល​តារា​ម៉ូដែល​អង់​គ្លេស​នាង​ NAOMI CAMP-BELLត្រូវ​គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅរុស្ស៊ី។
ដើម្បី​បង្ហាញ​ពី​ ក្តី​ស្រឡាញ់​របស់​នាង​ចំពោះ​ប្រទេស​រុស្ស៊ី​កំពូល​តារា​ម៉ូដែល​អាយុ​៤០​ ឆ្នាំ​រូប​នេះ​បាន​ស្រាត​ឱ្យ​ចុះ​ផ្សាយ​លើ​គ្រប​ទស្សនា​វដ្តី​​រុស្ស៊ី​​ ឈ្មោះ ELLE ។ រូប​នោះ​នាង​ពាក់​តែ GAINE មួយ​ និង​ខ្សែ​.ក​គជ់​។ នាង​ NAOMI មើល​ទៅ​សិច​ស៊ីអស្ចារ្យ​ខ្លាំង​ណាស់​។
តារា​ម៉ូដែល​រូប​នេះ​មាន​ ប្រវត្តិ​ស្នេហា​ជាមួយ​មហា​សេដ្ឋី​រុស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ដូរ៉ូ​រីន​។ ដូច​នាង​ KATE MOSS ជា​មិត្ត​របស់​នាង​ដែរ នាង​ NAOMI រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​រកស៊ី​កាក់​កប​ខ្លាំង​ក្នុង​ការ​បង្ហាញ​ ម៉ូដ​។ ចាប់​តាំង​ពី​នាង​មាន​អាយុ​២៥​ឆ្នាំ មក​ រូប​នាង​មាន​នៅ​លើ​គ្រប​របស់​ទស្សនា​វដ្តី​​នានា​ដោយ​បង្ហាញ​រូប​ស្រាត​។​ ការ​ស្រាត​ថត​មិន​ធ្វើ​ឱ្យ​តារា​អង់​គ្លេស​រូប​នេះ​ញញើត​ឡើយ​ ដោយ​នាង​ថត​ស្រាត​សំរាប់​ទស្សនា​វដ្តី​ LOVE ។ នាង​ទទួលបាន​ពាន​រង្វាន់​ជា​កំពូល​តារា​ម៉ូដែល​ក្នុង​ឱកាស​នៃ​ពិធី​បង្ហាញ​ ម៉ូដ BRITISH FASTION AWARDS ថ្ងៃ​ទី​៧ ធ្នូ កន្លង​មក​​ ៕


ថ្ងៃ អាទិត្យ ទី ២៣ ខែ មករា ឆ្នាំ ២០១១
នាង NAOMI CAMP-BELL

Sources: http://kohsantepheapdaily.com.kh/article/20110123-033249.html

No comments:

Post a Comment