Monday, February 7, 2011

សមរភូមិ​ការពារ​ទឹកដី ទាហាន​សៀម​ចោល​ខ្មោច​លើ​ខ្សែត្រៀម​... សង្គ្រាម​កើត​​ឡើ​ង​ពេញទំហឹង

រាជ​ធានី​ភ្នំពេញ ៖ ​អំពើ​ឈ្លាន​ពាន​យ៉ាង​ពេញ​ទំហឹង​របស់​សៀម​ប្រឆាំង​នឹង​កម្ពុជា​ដែល​មាន​រយៈ​ ពេល​ជិត​១​សប្តាហ៍​មក​ហើយ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន សែន ​ផ្ញើ​សារ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ជូន​លោក​​ជំទាវ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប ដោយ​ជំរុញ​ឱ្យ​មាន​ការ​​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​ក្នុង​ក្រុម​ប្រឹក្សា​ សន្តិ​សុខ​នៃ អ.ស.ប ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ និង​គ្រោះ​ថ្នាក់។ សារ​លិខិត​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ នេះ​ កោះ​សន្តិ​ភាព​បាន​ថត​ចម្លង​ទាំង​ស្រុង​​ដាច់​ដោយ​ឡែក​ក្នុង​ព័ត៌​មាន​នេះ។ មុន​នេះ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង ប្រមុខ​ការ​ទូត​កម្ពុជា​ក៏​បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​​មួយ​រួច​ហើយ​​ដែរ​ពី​ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ទ័ព​ប្រទេស​ទាំង​២កម្ពុជា​-សៀម នៅ​តំបន់​ព្រំ​ដែន​ប្រាសាទ​ព្រះ​វិហារ។
  • ស្ថាន​ការណ៍​សង្គ្រាម​កាន់​តែ​ក្តៅ
សង្គ្រាម​ដែល​បាន​កើត​ឡើង​យ៉ាង​ក្តៅ​គគុក​កាល​ពី​ល្ងាច​ ថ្ងៃ​ទី​៦ កុម្ភៈ​ និង​ស្ងប់​នៅ​ម៉ោង​ប្រមាណ​ជាង​១០​យប់ គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​មិន​ធ្លាប់​មាន​ ដោយ​សារ​តែ​បាន​ផ្ទុះ​ឡើង​ពេល​ផ្ទៃ​មេឃ​​ចាប់​ផ្តើម​ងងឹត ដែល​បង្ក​ឡើង​​ពី​សំណាក់​សៀម​ឈ្លាន​ពាន និង​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​បាញ់​មក​លើ​ទីបញ្ជា​ការ​ជួរ​មុខ​របស់​ កង​ទ័ព​កម្ពុជា​ស្ទើរ​គ្រប់​ចំណុច​ ក្នុង​មហិច្ឆតា​ដណ្តើម​ឈរ​ជើង​នៅ​តាម​​បណ្តា​ខ្សែ​ត្រៀម​ជួរ​មុខ​ប្រាសាទ​ ព្រះ​វិហារ និង​ចូល​កាន់​កាប់​ទីតាំង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ។ សង្គ្រាម​ដែល​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៧ កុម្ភៈ គឺ​កង​ទ័ព​សៀម​បាន​បាញ់​​កាំភ្លើង​ធុន​ធ្ងន់​មក​លើ​ទឹក​ដី​កម្ពុជា​ជា​ច្រើន ​រយ​គ្រាប់ និង​បាន​បាញ់​មក​លើ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ក្នុង​ទឹកដី​​កម្ពុជា ព្រម​ទាំង​​បាញ់​ស្រោច​ទៅ​លើ​ប្រាង្គ​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​​កេរ​មរតក​ ដ៏​​មហា​សាល​រាប់​រយ​គ្រាប់​ បណ្តាល​ឱ្យ​បាក់​បែក​ប្រេះ​ស្រាំ​ជា​ច្រើន​កន្លែង។ មក​ដល់​ថ្ងៃ​ទី​៧ កុម្ភៈ វេលា​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី​ព្រឹក ស្ថាន​ការណ៍​យោធា​នៅ​ចំណុច​ភ្នំ​ទ្រព្យ​បាន​ផ្ទុះ​អាវុធ​ម្តង​ទៀត​ ខណៈ​ទ័ព​សៀម​​នាំ​គ្នា​ជា​ច្រើន​សិប​នាក់​ចូល​មក​យក​ខ្មោច​ពួក​គេ​ដែល​​​ ស្លាប់​នៅ​លើ​ខ្សែ​ត្រៀម​របស់​កង​ទ័ព​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ទី​៦ កុម្ភៈ។ ខណៈ​ទ័ព​សៀម​ជា​ច្រើន​រយ​នាក់​​វាយ​ដណ្តើម​កាន់​កាប់​ទីបញ្ជា​ការ​កង​ទ័ព​ ខ្មែរ​នៅ​លើ​ភ្នំ​ទ្រព្យ​ តែ​ត្រូវ​បាន​កង​ទ័ព​កម្ពុជា​​វាយ​ទប់​ទល់​យ៉ាង​ទាន់​ចិត្ត ធ្វើ​ឱ្យ​ទ័ព​សៀម​ជា​ច្រើន​រយ​នាក់​ត្រូវ​ស្លាប់ និង​រង​របួស​​យ៉ាង​ដំណំ និង​ចោល​ខ្មោច​ទាហាន​របស់​ខ្លួន​ជា​ច្រើន​នាក់​នៅ​លើ​សមរ​ភូមិ។
មន្ត្រី​យោធា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ មុន​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ម្តង​ទៀត​ ពួក​សៀម​បាន​​ចូល​​មក​យក​ខ្មោច​ តែ​​កង​ទ័ព​កម្ពុជា​លែង​យោគ​យល់​ ទើប​មាន​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​ជាង​២​ម៉ោង​​ទៀត និង​ធ្វើ​ឱ្យ​ទាហាន​សៀម​ស្លាប់​ម្នាក់​ទៀត​នៅ​នឹង​កន្លែង។ ភាព​សៅ​ហ្មង​ និង​មហន្ត​រាយ​ដោយ​សារ​ការ​ឈ្លាន​ពាន​ពី​សំណាក់​សៀម​នា​ពេល​នេះ ​បើ​ក្រឡេក​មើល​ទៅ​វត្ត​​កែវ​សិក្ខា​គិរី​ស្វារៈ​ដែល​ជា​វត្ត​របស់​ខ្មែរ​ បាន​សាង​សង់​តាំង​ពី​ឆ្នាំ​១៩៩៨ មុន MOU ដែល​ធ្វើ​នៅ​ឆ្នាំ​២០០០ និង​ធ្លាប់​តែ​បាន​ឃើញ​ពុទ្ធ​បរិ​ស័ទ​ពី​ទីជិត​ឆ្ងាយ​រាប់​ម៉ឺន​នាក់​ចូល​ទៅ ​ថ្វាយ​បង្គំ​គោរព​ប្រពៃណី​នៃ​ជំនឿ​សាសនា​ និង​បួង​សួង​សុំ​សេចក្តី​សុខ​ពី​ព្រះ​ពុទ្ធ​ និង​ពី​បារមី​នៃ​ប្រាសាទ​ព្រះ​វិហារ និង​បារមី​លោក​តាឌី ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​អង្គរ​ដ៏​បវរ​នៃ​យើង ​ពេល​នេះ​វត្ត​អារាម​របស់​ខ្មែរ​នេះ​បាន​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​គ្រប​ដណ្តប់​ទៅ​ដោយ​ផ្សែង​ពុល និង​បំណែក​អំបែង​គ្រាប់​កាំភ្លើង​ផ្លោង​ពាស​ពេញ​ផ្ទៃ​វត្ត។
ដោយ​សារ​សង្គ្រាម​នេះ ប្រជា​ពល​រដ្ឋ​រាប់​ពាន់​គ្រួសារ​​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ដែល​បង្កើត​ ភូមិ​​​ដោយ​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ពេល​នេះ​​បាន​បង្ខំ​​ចិត្ត​នាំ ​កូន​ប្រពន្ធ​ភៀស​ខ្លួន​ធ្វើ​ដំណើរ​តាម​រទេះ​គោ គោ​យន្ត​ រថយន្ត និង​ខ្លះ​ទៀត​​បាន​ការ​ជួយ​ដឹក​ជញ្ជូន​ពី​សំណាក់​រថយន្ត​របស់​អគ្គ​នាយក​ ដ្ឋាន​ភស្តុភារ​ហិរញ្ញ​វត្ថុ​នៃ​ក្រសួង​ការ​ពារ​ជាតិ​ប្រចាំ​សមរភូមិ​មុខ​ ទិស​ទី១​ប្រាសាទ​ព្រះ​វិហារ ដើម្បី​បាន​ទៅ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​នៅ​ទីសុវត្ថិ​ភាព​តាម​ដង​ផ្លូវ​ ជាតិ​លេខ​៦២ ស្ថិត​ក្នុង​ឃុំ​ថ្មី ត្រង់​ចំណុច​ផ្លូវ​បំបែក​ក្នុង​ស្រុក​គូលែន​ ដែល​មាន​ចំងាយ​ពី​ប្រាសាទ​ព្រះ​វិហារ​ប្រមាណ​១០០​គីឡូ​ម៉ែត្រ រង់ចាំ​ការ​ផ្តល់​អំណោយ​ពី​កាក​បាទ​ក្រហម​កម្បុជា។ ​មក​ដល់​ត្រឹម​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ដដែល សភាព​ការណ៍​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​មាន​សភាព​ស្ងាត់​ស្នូរ​គ្រាប់​ដែល​ បាញ់​ផ្លោង​ដាក់​គ្នា ប៉ុន្តែ​កង​ទ័ព​ទាំង​២​ស្ថិត​នៅ​ក្នុង​លេណ​ដ្ឋាន​ត្រៀម​ប្រយុទ្ធ​ដដែល និង​មិន​ដឹង​ថា តើ​​វិនាទី​ណា​សង្គ្រាម​​ថ្មី​ទៀត​​នឹង​ផ្ទុះ​ឡើង។
  • ប្រមុខ អ.ស.ប ព្រួយ​បារម្ភ​​ពី​ភាព​តាន​តឹង​​រវាង​កម្ពុជា និង ថៃ​
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​​លោកបាន គីមូន កាលពីថ្ងៃទី​​៧ កុម្ភៈ បានអំពាវ​នាវ​​​ឱ្យកម្ពុជា និងថៃ​ មានការ​អត់ធ្មត់​​​ឱ្យបាន​ច្រើន​​ចំពោះ​ការផ្ទុះអាវុធ​​រវាង​កង​ទ័ព​ប្រទេស​ ទាំង​ពីរ​ ដោយ​​សារ​ជំលោះ​​ព្រំដែន ។ លោកបាន គីមូន បានលើកឡើង​​ដូច្នេះ​​នៅ​ពេល​ការ​ប៉ះទង្គិច​គ្នា​​ដោយ​អាវុធ​រវាង​កងទ័ព​ កម្ពុជា​​ និង​កង​ទ័ព​​​ថៃ ​ផ្ទុះឡើង​ជា​ថ្មីទៀត កាលពីព្រឹកថ្ងៃទី​៧ កុម្ភៈ ជា​ថ្ងៃទី​៤នៃការ​ផ្ទុះ​អាវុធនេះ ។​ តាមប្រភពព័ត៌មាន​​​ពីកាសែត​​បាង​កកប៉ុស្តិ៍​​ឱ្យ​​ដឹង​ថា ការ​​ផ្ទុះអាវុធ​លើ​កចុងក្រោយ​​កើតឡើង​ក្នុង​អំឡុង​​ពេល​នៃការធ្វើ​​ ប្រតិបត្តិ​​​ការ​ដោយ​​ទាហាន​ថៃ ដើម្បី​​ស្វែង​រក​​អ្នក​ស្លាប់ ឬ​របួស​ដោយ​សារ​ការ​​ផ្ទុះ​អាវុធ​​កាលពីថ្ងៃទី​​៦ កុម្ភៈ កន្លងមក ។​
ប៉ុន្តែទោះបីជា​​បែបណា ​​ខាង​ភាគីថៃ​ចាត់ទុក​​​​ថាជា​រឿង​​មិន​សូវសំខាន់​នូវរបាយការណ៍​​អំពីការ​ ផ្ទុះ​​អាវុធជា​ថ្មី​​កាលពីព្រឹកថ្ងៃទី​​៧ កុម្ភៈ ​ដោយ​ប្រភព​​យោធា​នៅ​​តំបន់​ក្បែរ​​ព្រំដែន​​ចាត់ទុក​ការ​​ផ្ទុះអាវុធ​​ នោះកើតឡើង​ដោយសារ​ការ​យល់​ច្រឡំ ។​ ជាមួយគ្នានេះ ​តាមរបាយការណ៍​​ពីខេត្ត​ស៊ី​សាកេតថា ការ​​ផ្ទុះអាវុធ​ជាថ្មី​​រវាង​​កង​ទ័ព​​កម្ពុជា និង​​កងទ័ពថៃ ​កើតឡើង​ដោយការបាញ់​​កាំភ្លើងធំ​ និង​កាំភ្លើង​​ធុន​​ស្រាល ហើយអ្នក​ភូមិ​​នៅ​តំបន់​ក្បែរ​នោះ​​បានរត់ភៀស​ខ្លួន​ទៅរក​កន្លែង​ មានសុវត្ថិភាព ។​
ការិយាល័យ​ អ.ស.ប ​ប្រចាំក្រុង​ញូវយ៉ក​​ឱ្យ​ដឹង​ថា ​ប្រមុខ អ.ស.ប លោកបាន គីមូន មាន​​ការព្រួយបារម្ភ​​យ៉ាង​​ខ្លាំង​ចំពោះ​ភាពទាល់ច្រក​​​រវាង​​ប្រទេស​ កម្ពុជា និង​​​ថៃ ។ ​ការិយាល័យ​នេះ ​ឱ្យដឹង​ទៀតថា ​លោក​អគ្គ​​លេខាធិការ​​បាន គីមូន អំពាវ​នាវ​​ដល់​ភាគី​ទាំង​ពីរ​​កម្ពុជា និង​ថៃ ឱ្យ​​រៀប​ចំ​​​បញ្ចប់​​ភាព​​អមិត្ត​​ជាមួយ​គ្នា​​​​ ហើយអត់ធ្មត់​​​ចំពោះ​គ្នា​ទៅ​វិញ​​ទៅ​មក ។​ ​ដោយឡែក​​កាលពីព្រឹក​ថ្ងៃទី​​៧ កុម្ភៈ ​សម្តេច​​អគ្គ​មហាសេនាបតីតេជោ​​​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា ​បានទទូច​ដល់​ក្រុម​ប្រឹក្សា​​​សន្តិសុខ​អង្គការ​​សហ​ប្រជាជាតិ​​​​ឱ្យ​បើក​ កិច្ច​​ប្រជុំ​បន្ទាន់​​​​មួយ​​​ពិភាក្សា​​អំពីអ្វី​ដែល​សម្តេច​​ពិពណ៌នា​​ ថា ជាការ​ឈ្លានពាន​​របស់ថៃ ។
  • សិង្ហ​បុរី​​ទទូចសុំ​​ឱ្យថៃ និង​កម្ពុជា​​អត់ធ្មត់​​ចំពោះគ្នា​ទៅវិញ​ទៅមក​
ប្រទេស​សិង្ហបុរី​​បាន​​សំដែង​ការ​ព្រួយបារម្ភ​​​យ៉ាង​ ខ្លាំង​​ចំពោះការ​ប៉ះទង្គិច​គ្នា​ដោយ​ការ​ផ្ទុះ​អាវុធ​​នៅ​តំបន់​ព្រំដែន​​​ រវាង​​ប្រទេសថៃ ​និង​ប្រទេស​​កម្ពុជា ។ ក្នុងសេចក្តី​​ថ្លែង​ការណ៍​មួយ​​ អ្នក​នាំពាក្យ​​ក្រសួង​​ការ​បរទេស​សិង្ហ​បុរី​​បានអំពាវ​នាវ​​ដល់ប្រទេសថៃ និង​ប្រទេស​កម្ពុជា​​​ឱ្យ​អត់ធ្មត់​​ចំពោះគ្នា​ទៅ​វិញទៅមក ។​ អ្នកនាំ​ពាក្យរូបនោះ​បាន​​ទទូចសុំ​ឱ្យ​កម្ពុជា និងថៃ​ដោះស្រាយ​​ការមិន​ចុះ​សម្រុងគ្នា​​តាម​រយៈ​ការចរចា​​ ពីព្រោះ​​វា​មាន​សារ​​សំខាន់​សំរាប់ទំនាក់​ទំនង​រយ​ៈ​ពេល​​​វែង​រវាង​ប្រទេស ​​ទាំង​ពីរ​​ ព្រ​ម​ទាំង​​ផ្តល់គុណប្រយោជន៍​យ៉ាងធំ​​ធេង​សំរាប់​អាស៊ាន ។
ក្នុងសេចក្តី​ថ្លែង​ការណ៍​​មួយ​ចេញ​ដោយ​ក្រសួង​​ ការបរទេស​​​​សិង្ហបុរី​​ថា សិង្ហបុរី​​ស្វាគមន៍​ និងគាំទ្រ​​ចំពោះ​ដំណើរទស្សនកិច្ច​​ដោយ​រដ្ឋ​មន្ត្រី​​ការបរទេស​​​ ឥណ្ឌូណេស៊ី​​ លោកម៉ាធី ណាតា​លីហ្គា​វ៉ា ​ទៅកាន់ទី​ក្រុងបាងកក និង​ក្រុង​ភ្នំពេញ។ សេចក្តីថ្លែង​ការណ៍​​ដដែល​​​ឱ្យ​ដឹង​ទៀត​ថា ​ឥណ្ឌូណេស៊ី​​​​ក្នុងនាមជា​​ប្រធានអាស៊ាន​​កំពុង​តែ​​​​​ពិគ្រោះយោបល់​​យ៉ាង ​សកម្ម​ភាព​​ជាមួយភាគី​​​ដែលពាក់ព័ន្ធ​​​ដើម្បីជួយសំរបសំរួល​​ឱ្យមាន​ការ​​ ចរចា​​រវាង​ប្រទេសថៃ​ និង​ប្រទេស​​កម្ពុជា​ដើម្បី​​ឱ្យ​ជំលោះ​រវាង​ប្រទេសទាំង​​២​ត្រូវ​ បានដោះស្រាយ​​ដោយសន្តិវិធី ។
  • ការបិទ​​ពាណិជ្ជ​កម្ម​​តាមព្រំដែន​​​កម្ពុជា​-ថៃ​​​អាច​ខាត​បង់​​ពី​​២០ពាន់លាន​​ ទៅ​​៣០ពាន់​​លាន​​បាត​ក្នុងមួយខែ​
​ប្រធានសភា​ពាណិជ្ជ​កម្ម​​ខេត្តស៊ី​សាកេត ​​លោក Siripong Angkasakulkiat និយាយ​ថា ​​តាមការប៉ាន់ស្មាន​​ថា នឹង​មានការ​ខាត​បង់​គិតជា​ប្រាក់​ដល់ទៅ​​២០ពាន់ទៅ​​៣០ពាន់លាន​បាត ប្រសិនបើ​​ការធ្វើ​ពាណិជ្ជកម្ម​​​តាមព្រំដែនរវាង​ប្រទេសថៃ និង​ប្រទេស​កម្ពុជា ត្រូវបិទ​​រយៈ​ពេល​​មួយខែ ​។ លោក Siripong និយាយ​ទៀត​​ថា ការ​បិទ​​ព្រំដែន​នឹងប៉ះពាល់ធ្ងន់ធ្ងរ​​​ដល់​ការធ្វើ​​ពាណិជ្ជកម្ម​​នៅ​ តាមព្រំដែន​​​ប៉ះពាល់​ដល់​វិស័យ​​ទេសចរណ៍​​​ និងការ​​នាំចេញ​-​នាំ​ចូល ។​
ប្រធាន ​​សភាពាណិជ្ជ​កម្ម​របស់ថៃ​​រូបនេះ និយាយ​ទៀត​ថា ​វានឹង​ជា​ការ​បង្ក​ការ​​ខាត​បង់​​ផ្នែក​ពាណិជ្ជ កម្ម​​ធ្ងន់ធ្ងរ​បំផុត​​ក្នុងរយៈ​​ពេល​១០​ឆ្នាំ ដែល​បណ្តាល​​មកពី​បញ្ហា​​​២ ទាក់ទង​នឹង​​ប្រា​សាទ​ព្រះវិហារ ​និងនយោបាយ ។ ​បើ​និយាយ​​ពី​បញ្ហា​​​ប្រាសាទ​ព្រះវិហារ​វា​គ្មាន​បញ្ហា​​អ្វីនោះទេ ប្រសិន​បើ​​​ភាគីទាំង​​២​​អាច​យល់​ព្រម​​លើ​ការ​គ្រប់​គ្រង​ ប្រាសាទព្រះវិហាររួមគ្នា ​ហើយ​បើ​និយាយ​​ពី​នយោបាយ​​ជា​បញ្ហា​​គួរ​ឱ្យ​ព្រួយបារម្ភ​​បំផុត ៕
Sources: http://kohsantepheapdaily.com.kh/article/20110207-202354.html

No comments:

Post a Comment