Monday, February 7, 2011

ប្រធានាធិបតី​ទទួលស្គាល់​​​លទ្ធ​ផល​នៃការ​ការបោះ​ប្រជា​មតិ​នៅ​ស៊ូដង់​ខាង​ត្បូង

ការបោះ​ប្រជាមតិនៅ​ស៊ូដង់​ខាង​ត្បូង​​ កាល​ពី​​ខែ​មករា​កន្លងមក​នេះ ត្រូវបាន​​ប្រកាស​លទ្ធ​ផល​​ជា​ផ្លូវការ​កាលពីថ្ងៃទី​​៧​ កុម្ភៈ​ ដោយ​ ៩៨,៨៣​ភាគរយ នៃ​​អ្នកបោះ​​​បានបោះ​​​គាំទ្រ​​សំរាប់​ការ​បំបែក​​ចេញពីគ្នា​រវាង​ស៊ូដង់​​ ខាង​ជើង និង​​ស៊ូដង់​​ខាងត្បូង ។​
ប្រធាន​​គណៈ​កម្មាធិ​កា​រ​ប្រជា​មតិ​ ស៊ូដង់​​ខាង​ត្បូង (SSRC) លោក Mohamed Ibrahim Khalil ថ្លែង​ថា ​អ្នក​បោះឆ្នោត​​ដល់​ទៅ​​៣.៩៧២.៥១៨​នាក់​​បានបោះឆ្នោត​គាំទ្រ​​ការ​បំបែក​ ចេញពី​គ្នា​​រវា​ងស៊ូដង់​ខាងជើង និងស៊ូដង់​​ខាង​ត្បូង​​​ ចំណែក​​អ្នកបោះ​ឆ្នោត​​​៤៤.៨៨៨​នាក់ ​បោះឆ្នោត​​គាំទ្រ​​ការរួប​រួម​គ្នា ។ លោក Moha-med Ibrahim បាន​ឱ្យ​ដឹង​ថា អ្នកមាន​សិទ្ធិ​​បោះឆ្នោត​​សរុប​មាន​ចំនួន​​៣.៨៥១.៩៩៤​នាក់ ហើយ​​សន្លឹក​ឆ្នោត​​មាន​សុពល​ភាព​មាន​ចំនួន​​​៣.៨៣៧.៤០៦​សន្លឹក ។​
ក្នុង ​ការ​ប្រកាស​ពី​លទ្ធ​ផល​​ចុងក្រោយ​នៃ​​ការ​បោះ​ប្រជា​មតិ​​​របស់ស៊ូដង់​​ខាង ​ត្បូង​ត្រូវ​បាន​ចូល​រួម​​ដោយ​​​ឥស្សរ​ជន​​ក្នុង​​ស្រុក និង​​អន្តរជាតិ​​ជា​ច្រើន​រូប ក្នុងនោះ​ក៏​មានប្រមុខ​​​​​សហ​ភាព​​អាហ្វ្រិក​​ផងដែរ ។​
មុន​នេះ​ ប្រធានាធិបតី​ស៊ូដង់ លោកអូម៉ារ អាល់​បាសៀរ បានប្រកាស​ទទួលស្គាល់​​​លទ្ធ​ផល​នៃ​ការ​បោះ​ប្រជា​មតិ​​នោះ​ដែល​ដាក់ជូន​លោក ​ដោយ​​​ប្រធាន​គណៈ​កម្មាធិ​ការ​​ប្រជា​មតិ​ស៊ូដង់​ខាង​ត្បូង SSRC ។ លោកអាល់​បាសៀរ​ ថ្លែង​ថា យើង​បាន​​ទទួល​យក​លទ្ធ ផល​នៃការបោះ​ប្រជា​មតិ​​នោះ ព្រោះ​វា​បង្ហាញ​​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ស៊ូដង់​​ខាង​ត្បូង ។​
ជាមួយគ្នានេះ ​គណៈ​រដ្ឋ​មន្ត្រី​​ស៊ូដង់​​កាលពី ថ្ងៃទី​​​៧ កុម្ភៈ បានសំរេច​​អនុម័ត​លើ​លទ្ធ​ផល​​នៃ​ការបោះ​ប្រជាមតិ​​របស់ស៊ូដង់​​ខាង​ត្បូង​​ ក្នុងកិច្ច​​ប្រជុំ​​វិសាមញ្ញ​​មួយ ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​អាល់​បាសៀរ​ ។​
រដ្ឋ​មន្ត្រី​​​ ក្រសួងព័ត៌មាន​ស៊ូដង់ លោក Kamal Obaid ថ្លែង​ប្រាប់​​អ្នក​​​កាសែត​​​ក្រោយ​ពី កិច្ចប្រជុំ​​​នោះ​ថា គណៈ​រដ្ឋ​មន្ត្រី​​បាន​អនុម័ត​​លើ​លទ្ធ​ផល​នៃការបោះប្រជាមតិ​នោះ ហើយ​អបអរ​សាទរ​​ចំពោះ​​ពលរដ្ឋ​​​​ស៊ូដង់​ខាង​ត្បូង​សំរាប់ការ​ជ្រើស​​រើស​ របស់​​​ពួកគេ ៕
ប្រធានាធិបតី​ស៊ូដង់

Sources: http://kohsantepheapdaily.com.kh/article/20110207-201554.html

No comments:

Post a Comment