Sunday, February 6, 2011

ម៉ាក់ សែន​សូ​នី​តា ទំនង​ជាមាន​ស្នេហ៍​ជាមួយ​កូន​អ្នកជំនួញ​

ភ្នំពេញ: តារា​វ័យក្មេង​វ័យ ១៦​ឆ្នាំ ម៉ាក់ សែន​សូ​នី​តា ដែលជា​តារា​ល្បី​មួយ​ដួង​នៅក្នុង​ពិភព​សិល្បៈ ត្រូវបាន​មហាជន​បាន​ជួប​ប្រទះឃើញ កំពុង​តែមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​អ្នក​កំលោះ​ម្នាក់ ដែលជា​កូនប្រុស​អ្នកជំនួញ ហើយ​មាន​រូង​រាង​ស្រស់ស្អាត សាច់​ខ្ចី​គួរ​ឲ្យ​ទាក់ទាញ​ថែមទៀត​ផង ។​
​  
 ​ជាមួយគ្នានេះដែរ យើង​ក៏បាន​ទទួលបាន​ព័ត៌មាន​មួយចំនួន ពី​ទស្សនារ​ដ្តី​និង​ការ​សែត​ក្នុងស្រុក​មួយចំនួន ដែល​និយាយថា “ នាង​បាន​ទទួលស្គាល់ថា បុរស​នោះ​និង​នាង​បាន​រាប់អាន​គ្នា​ពិតមែន តែ​ការ​រាប់អាន​នោះ​មិនមែន​ក្នុងន័យ​ស្នេហា​ឡើយ ” ។
​    ​ប៉ុន្តែ​ប្រភពពី​សិល្បៈ​បាន​ឲ្យ​ដឹងថា សូ​នី​តា ត្រូវបាន​គេ​អះអាងថា នាង​ស្គាល់​កូនប្រុស​អ្នកជំនួញ​នោះ​ស្និទ្ធ ។ មិនតែប៉ុណ្ណោះ​គេ​ក៏បាន​ឃើញ​នាង​និង​បុរស​រូប​សង្ហា បង្ហាញមុខ​ជាមួយគ្នា​ជា​ញឹកញាប់  ជាពិសេស​នៅពេល​នាង​ដើរ​ម៉ូដ​ម្តងៗ គេ​ឃើញ​បុរស​រូបនោះ​តាម​នាង​ស្អិត​តែម្តង ។ យ៉ាងណាក៏ដោយ​តារា​ដ៏​ស្រស់ប្រិមប្រិយ​រូបនេះ បានបញ្ជាក់​ប្រាប់ថា នាង​និង​បុរស​នេះ​ទើបតែ​ស្គាល់គ្នា ហើយក៏​មិនមែនជា​ស្អី​នឹង​គ្នា​ដែរ យើង​គ្រាន់តែ​រាប់អាន​គ្នា​ទេតើ ។ កញ្ញា សូ​នី​តា បាន​បន្ថែមទៀតថា ក្រោយពី​ស្គាល់គ្នា​មក គាត់​ចេះតែ​មក​មើល​ការដើរ​ម៉ូដ​របស់ខ្ញុំ​រហូត ហើយ​ខ្ញុំ​មិនដែល​ជួប​គាត់​តែ​ពីរ​នាក់​ដែរ ។ ចំពោះ​រាល់​ការដែល​គាត់​ទៅ​មើល​ខ្ញុំ​សម្តែង ឬ​ដើរ​ម៉ូដ​នោះ គាត់​ក៏​មិនដែល​និយាយ​អ្វី​ដែរ បានត្រឹមតែ​មក​មើល ហើយ​ប្រាប់​ឲ្យ​ខំប្រឹង ដើម្បី​ដើរ​ឲ្យ​បានល្អ​តែ​ប៉ុណ្ណឹង ។
​ 
  ​មិនតែប៉ុណ្ណោះ នាង​ក៏បាន​និយាយ​ថែមទៀត​ដែរ​ថា ចំពោះ​រូបគាត់ ខ្ញុំ​មិនមាន​អារម្មណ៍​អី​ជាមួយ​គាត់​ឡើយ ដោយសារតែ​យើង​ទាំងពីរ គ្រាប់​តែ​រាប់អាន​គ្នា​ធម្មតាៗ ហើយ​គាត់​ជា​មនុស្ស​ដែលមាន​ចរិតល្អ ចេះតែ​ទទួល​ការ​រាប់អាន​ពី​គាត់​ទៅ ចំណែក​រឿង​ផ្សេងៗ គឺ​មិនអាច​ថា​យ៉ាងណា​នោះទេ ? ។ តែ​ទោះជា​យ៉ាងណា កញ្ញា ម៉ាក់ សែន​សូ​នី​តា ក៏​ជា​តារា​មួយ​ដួង​ដែល​សម្បូរ​មន្ត​ស្នេហ៍ ដែល​ធ្វើ​ឲ្យ​គេ​កោត​ស​សើរ​និង​ឈ្លក់​វង្វេង​មិនតិច​នាក់​ដែរ ទោះបីជា​បុរស​កូន​អ្នកជំនួញ​នោះ មិនបាន​បង្ហាញ​នូវ​ចេតនា​ស្នេហ៍​ចំពោះ​នាង​ក៏ដោយ ៕

 Sources:http://www.cen.com.kh/localnews/show_detail/23?token=NmNiMGI4OTdjZmQ1NDMyYzU1NTdmYTJjYWI2NDkx

No comments:

Post a Comment