Sunday, July 24, 2011

គ្រួសារ​អាណិក​ជន​ខ្មែរ​មក​ពី​ប្រទេស​បារាំង​ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​៤​ របួស៥

ខេត្តស្ទឹងត្រែង ៖ គ្រួសារ​អាណិកជន​​ខ្មែរ​មកពី​ប្រទេស​បារាំង​មក​លេង​ស្រុក​ខ្មែរ​ ជួបគ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨អា បណ្តាល​ឱ្យ​មនុស្ស​៤នាក់​ស្លាប់​បាត់បង់ជីវិត​ និង​៥នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​យ៉ាង​ប្រញាប់​ប្រញាល់​កាលពី វេលាម៉ោង​២ និង៤០នាទី ថ្ងៃទី២៤​ កក្កដា ២០១១ ស្ថិត​ក្នុងភូមិ​អូរលាងក្រួស ឃុំ​ក្បាល​រមាស ស្រុក​សេសាន ។
អ្នកធ្វើ​ដំណើរ​ក្នុង​រថយន្ត​នេះគឺ​ជាគ្រួសារ​តែ​មួយ ឬសាច់ញាតិ​ផ្សេងៗ​មកជួបជុំ​បង​ប្អូន​មកពី​ប្រទេស​បារាំង​ ហើយ​ជូន​ដំណើរ​ទៅ​លេង​តំបន់​នេះ​តំបន់​នោះ ។ រថយន្ត​ដឹក​ក្រុម​គ្រួសារ​អាណិក​ជនខ្មែរ​មក​ពី​ប្រទេសបារាំង​នេះ​ម៉ាក​ ប្រាដូរ ពណ៌ទឹក​ប្រាក់​ បាន​បើក​បរ​លឿនស្លេវ វាក់​នឹងផ្លូវកោង​ក៏​ជ្រុល​ចង្កូត​ក្រឡាប់​ច្រើន​ត្រឡប់​​លើ​ផ្លូវ​ក្រួស​ ក្រហម​ដែល​មាន​ស្ថាន​ភាព​រអិល​​បណ្តាល​ឱ្យ​ស្លាប់​ និងរងរបួស​បែប​នេះ ។
រថយន្ត​នេះ​ធ្វើ​ដំណើរ​មក​ពីខេត្ត​មណ្ឌល​គិរី​ ឆ្លងកាត់​ខេត្ត​ក្រចេះ​,​ ស្ទឹងត្រែង​ ក្នុង​បំណង​ឆ្ពោះ​ទៅ​កាន់​ខេត្ត​រតនគិរី ដើម្បី​ធ្វើ​ទេសចរណ៍​ និង​សួរ​សុខ​ទុក្ខ​បងប្អូន ។ ព័ត៌មានលម្អិត​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ​ និង​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព ៕
ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ

Source:http://kohsantepheapdaily.com.kh/article/21835.html

 

ព្រឹកនេះ​បេក្ខជន​​​​១១៣.៧៩៥នាក់​ ​បាន​ចាប់​ផ្តើម​​ចូល​ប្រឡង​​​យក​សញ្ញា​បត្រ​​មធ្យម​សិក្សា​ទុតិយ​ភូមិ​​​ហើយ​​

រាជធានីភ្នំពេញ​​ ៖ ព្រឹកនេះ​​ថ្ងៃទី​​​​២៥​ កក្កដា ​​២០១១ ​​ការប្រឡង​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​ទុតិយភូមិ​ ​​​(បាក់ឌុប) ឆ្នាំ​សិក្សា​​២០១០­២០១១ ​​ចាប់​ផ្តើម​​ហើយ ដោយ​មានបេក្ខ​ជន​​ចូល​រួម​​ប្រឡង​ទូទាំង​​ខេត្ត​-រាជធានី​​ស​រុប​ចំនួន​​​​ ១១៣.៧៩៥​នាក់ ​ចែកជា​​​​២៤៣​មណ្ឌល ​នៅទូ​ទាំង​ប្រទេស​មាន​​​៤.៦៧៣​បន្ទប់ និង​​​មាន​អនុ​រក្ស​​ឬ​មេ​ប្រយោគ​​ចំនួន​ជាង​​​​៣.៥០០​នាក់ ។ ​
ការ​ប្រឡង​បាន​ប្រព្រឹត្ត​​ទៅនៅវេលាម៉ោង​​​៧​ព្រឹក​ ថ្ងៃ​ចន្ទ ទី​២៥ កក្កដា ​​​២០១១ នៅ​គ្រប់​មណ្ឌល​​ប្រឡង​​​ទូទាំងប្រទេស​។​ លោកអ៊ូ អេង អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ក្រសួងអប់រំ ​យុវ​ជន និង​កីឡា ​មាន​ប្រសាសន៍​​​ថា បេក្ខ​​​​ជន​ទាំង​អស់​​ចំនួន​​​​១១៣.៧៩៥​នាក់ ចែក​ចេញជា​ពីរផ្នែក​​គឺ​បេក្ខ​ជន​​ផ្នែក​វិទ្យា​​​​សាស្ត្រ ​មាន​ចំនួនជាង​​​៦៤.៦៨៤​នាក់ ​​​និងបេក្ខ​ជន​​ផ្នែក​វិទ្យា​​​សាស្ត្រ​​​សង្គម​ចំនួន​​​៤៩.០១១នាក់​។ នៅ​រាជ​ធានីភ្នំពេញ​មានបេក្ខ​ជន​​​ចំនួន​​​២១.២៥១​នាក់ ​ចែក​ចេញ​​ជា​​​៣៨មណ្ឌល និង​​​៥៦​​បន្ទប់​។​
លោក​អ៊ូ អេង បាន​បន្ត​ថា ​​រយៈ​ពេល​​ប្រឡង​​លើ​​វិញ្ញាសា​​សរសេរ​​មាន​ចំនួន​​​៣ថ្ងៃ​គឺ​​​ ពីព្រឹកថ្ងៃទី​​​​​២៥­-២៦ និង​​​​២៧ ។ បេក្ខ​ជន​​ដែល​​ជាប់​ លុះត្រា​តែ​​ធ្វើបាន​​​ពិន្ទុ​​​​៣៦២​ពិន្ទុ សម្រាប់​​​សិស្ស​ចំណេះ​ទូទៅ​ និង​​​៣១២​ពិន្ទុ ​​សម្រាប់ស្វៃ​​​រិន ឬ​​​បំពេញ​វិជ្ជា​ ហើយ​លទ្ធ​ផល​​​ប្រឡង​នឹង​​ប្រកាស​នៅថ្ងៃទី​​១៩ សីហា​ ​​​​២០១១ សម្រាប់ខេត្ត​កណ្តាល និង​រាជធានីភ្នំពេញ ​​។ សម្រាប់​ខេត្ត​-ក្រុង​​នានា​នឹង​ប្រកាស​​​នៅថ្ងៃទី​​​​២០ សីហា​ ​២០១១​។​
លោកអ៊ូ អេង ​បានបន្ត​ថា ក្រសួងអប់រំ​សូម​ជម្រាប​​ដល់មាតា បិតា​សិស្ស​​​ថា នៅពេល​ប្រឡង​​មាន​ជនឆ្លៀត​ឱកាស​​​អះអាង​ថា ​​មានវិញ្ញា​សា​​​ប្រឡង​ធ្លាយ​​​ ឬ​ឯកសារ​​​ថត​ចម្លង​នោះគ្មាន​នោះទេ​ ប៉ុន្តែ​​អ្វីដែល​​សំខាន់​នោះ គឺយើង​​ព្រួយ​បារម្ភ​ចំពោះ​​​សិស្សានុសិស្ស​ដែលមាន​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ អ៊ីនធើរណេត​ទៅវិញ​ទេ​។ ​​សិស្សជា​បេក្ខ​​ជន​ត្រូវរៀបចំ​ខ្លួនទៅ​តាម​​​​ការណែនាំ​​​របស់​ក្រសួង​ ក្នុង​​ពេល​ចូលរួម​ប្រឡង​ ​កុំជឿ​តាម​​ការ​ឃោសនា​​របស់​ជន​​ទាំង​នោះ​​៕​
Source:http://kohsantepheapdaily.com.kh/article/21837.html

Tuesday, March 29, 2011

អ្វី​ទៅ​ជា ICT?


តើ​អ្វី​ទៅ​ជា ICT?” នេះ​បើ​តាម​ចម្ងល់​របស់​សិស្ស និស្សិត​មួយ​ចំនួន​ដែល​អ្នក​ខ្លះ​ធ្លាប់​តែ​ឭគេ​និយាយ​ពី​ពាក្យ ICT ប៉ុន្តែ​ខ្លួន​មិន​បាន​ដឹង​ច្បាស់​អំពី​អត្ថន័យ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​យល់​អំពី​អត្ថន័យ​ប៉ុន្តែ​​បែរ​ជា​យល់​ច្រឡំ​ទៅ​វិញ។
ទំព័រ​នេះSabay សូម​នាំ​យក​ការ​ចង្អុល​បង្ហាញ​ជុំវិញ​អត្ថន័យ និង​អត្ថប្រយោជន៍​នៃ​ពាក្យ ICT ដោយ​សាស្ត្រាចារ្យ ហ៊ាន សំបឿន​ជំនាញ​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(សាលា​ តិចណូ) បង្ហាញ​ដល់​យុវវ័យ​ទាំងអស់​គ្នា។
ពាក្យ ICT គឺ​ជា​ពាក្យ​ផ្លូវ​ការ​មួយ​មក​ពី​ពាក្យ​ពេញ Information Communication Technology ដែល​ក្ដោប​យក​ក្រុម​នៃ​ឧបករណ៍ ឬ កម្មវិធី​អាច​ទំនាក់ទំនង​គ្នា​បាន ក្នុង​នោះ​មាន​ដូចជា៖ វិទ្យុ, ទូរទស្សន៍, ប្រព័ន្ធ​កុំព្យូទ័រ, ឧបករណ៍​កុំព្យូទ័រ និង​កម្មវិធី​កុំព្យូទ័រ។
- I = Information ៖ គឺ​ចង់​ផ្ដោត​ទៅ​លើ​ការ​ផ្ទុក​និង​គ្រប់គ្រង​ទិន្នន័យ​ឲ្យ​មាន​លក្ខណៈ​ សុក្រឹត រៀបរយ​ទៅ​តាម​ប្រភេទ​ទិន្នន័យ​នីមួយៗ និង​អនុញ្ញាត​ឲ្យ​គេ​ងាយ​ទាញ​យក​ទិន្នន័យ​មក​ប្រើប្រាស់​បាន​យ៉ាង​ឆាប់​រហ័ស ​បំផុត។ កម្មវិធី​ប្រើ​សម្រាប់​ការ​រក្សា​ទុក​ទិន្នន័យ​ទាំងអស់​នោះ​មាន​ដូចជា Ms. Access, SQL Server, My SQL, Oracle, MDX និង​កម្មវិធី​ជា​ច្រើន​ទៀត។
- C = Communication៖ ការ​បង្កើត​ទំនាក់ទំនង​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​រវាងឧបករណ៍និងឧបករណ៍ ឬ​កម្មវិធីនិងកម្មវិធី​ មាន​ដូចជា៖ Video Conference, ការ​សិក្សា​ពី​ចម្ងាយ, ការ​បញ្ជូន​ទិន្នន័យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត, ប្រព័ន្ធ​ពិគ្រោះ​យោបល់​សុខភាព, ប្រព័ន្ធ​បណ្ណាល័យ​អេឡិចត្រូនិក(E-Library), ប្រព័ន្ធ​ច្របាច់​បញ្ចូល​គ្នា រវាង​ប្រព័ន្ធ​ទូរស័ព្ទ​និង​កុំព្យូទ័រ អាច​ឲ្យ​យើង Call ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ​ដៃ​បាន (VOIP= Voice Over Internet Protocol), និងការ​ជជែក​កម្សាន្ត​នៅ​លើ​អ៊ីនធឺណិត​ជា​ដើម​។
ឧបករណ៍ ឬ​បច្ចេកវិទ្យា​ប្រើ​សម្រាប់​ការ​ទំនាក់ទំនង​ខាង​លើ​មាន​ដូចជា ការ​ប្រើ​បណ្ដាញ​កុំព្យូទ័រ (Networking), ការ​ភ្ជាប់​ដោយ​មិន​ចាំ​បាច់​​ប្រើ​ខ្សែ (Wireless Networking) និង​បណ្ដាញ​អ៊ីនធឺណិត​ជា​ដើម។
- T = Technology ៖ មាន​ន័យ​ថា​ជា​ការ​​បញ្ជូន​ទិន្នន័យ, បង្កើត​ទំនាក់ទំនង, ផ្ទុក​ទិន្នន័យ, ការ​គណនា, បញ្ចូល​ទិន្នន័យ និង​ទាញ​ទិន្នន័យ​ពី​កម្មវិធី​ដែល​ផ្ទុក​មក​វិញ​ដោយ​បច្ចេកវិទ្យា។
ជា​សរុប​មក ICT គឺ​ជា​[បច្ចេកវិទ្យា​ ទាំងឡាយ​ណា​ដែល​អ្នក​ស្រាវជ្រាវ ឬ​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ឡើង​ដើម្បី​ផ្ទុក​ទិន្នន័យ, បញ្ជូន​ទិន្នន័យ និង​ទំនាក់ទំនង​នៅ​ក្នុង​ស្ថាប័ន​មួយ, តំបន់​មួយ និង​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត ក្នុង​នោះ​គេ​ក៏​អាច​ហៅ ICT ជា IT] ក៏​បាន​ដែរ។
បើ​និយាយ​អំពី​វិស័យ ICT នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​វិញ ICT បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដោយ​ក្នុង​នោះ​អាច​ឲ្យ​សិស្ស និស្សិត​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ស្រាវជ្រាវ​ឯកសារ​នៅ​លើ E-Library។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក៏​ដោយ ការ​សិក្សា​ជំនាញ​នេះ​មាន​ត្រឹម​តែ៦ទៅ៧​ភាគរយ ប៉ុណ្ណោះ។
Sources: http://news.sabay.com.kh/articles/83472

Sunday, March 27, 2011

ទូរស័ព្ទ​​វៃ​ឆ្លាត​​​កើន​ឡើង​ទ្វេ​ដង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​​ឆ្នាំ​២០១៦​​

ទី​ផ្សារ​ទូរស័ព្ទ​វៃ​ឆ្លាត​នៅ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​ ​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​មាន​​កំណើន​ឡើង​ទ្វេ​ដង​ គឺ​មាន​ចំនួន​ប្រហែល​​២០០​លាន​គ្រឿង​ក្នុង​ឆ្នាំ​២០១៦។ ភាគ​​ច្រើន​​នៃ​ម៉ូដែល​វៃ​ឆ្លាត​ទាំង​នោះ​ ប្រើ​ប្រាស់​​​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android របស់​ Google ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Channel News Asia។
ក្រុមហ៊ុន​​ប្រឹក្សា​ទូរគមនាគមន៍​ Ovum ​បាន​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​កើន​ឡើង​​ប្រជាប្រិយ​ភាព​នៃ​ទូរស័ព្ទ​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ចំណាយ​ពេល​​​​ច្រើន​​ប្រើ​​អ៊ីនធឺណិត​និង​​ អ៊ីម៉ែល​។ ​បើ​យើង​គិត​ទូរលេខ​ទាំង​មូល​ អ្នក​ប្រើ​ប្រាស់ទូរស័ព្ទ​មាន​​​អ៊ីនធឺណិត​មាន​​​ប្រហែល​មួយ​ភាគ​បី​នៃចំនួន ​ទូរស័ព្ទ​សរុប​​។
ជា​មួយ​គ្នា​នឹង​កំណើន​នេះ​ដែរ​ ម៉ូដែល​ Smartphone របស់​ក្រុមហ៊ុន​​ Apple ទទួល ​បាន​ជោគ​ជ័យ​​យ៉ាង​សម្បើម​ ក៏​ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​ Ovum បាន​បង្ហាញ​ថា​ ម៉ូដែល​Android ​នឹង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​បំផុត​ទៅ​អនាគត​។
បើ​​​ប្រៀប​ធៀប​ទិន្នន័យ​កាល​ពី​ឆ្នាំ​មុន​ ចំនួន​ Smartphone ដែល​​ប្រើប្រាស់​ក្នុង​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​​មាន​ចំនួន​​១០០​លាន​គ្រឿង ហើយ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​ភាគរយ​ប្រចាំ​ឆ្នាំ​​នឹង​កើន​ឡើង​ ១២.៥%​​ក្នុង​ចន្លោះ​ឆ្នាំ​​២០១០​និង​២០១៦ និង​​ស្មើ​៣២%​នៃ​ចំនួន​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក ​នេះ​។
នៅ​ឆ្នាំ​២០១៦​ខាង​មុខ​​ ការ​លក់​ទូទាំង​ពិភព​លោក​ ត្រូវ​បាន​គេ​សង្ឃឹម​ទុក​​ថា​ នឹង​វាយ​លុក​​បាន​​៦៥៣​លាន​គ្រឿង​ ហើយ​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទទួល​បាន​ចំណែក​​៣០.៧%​នៃ​ចំនួន​សរុប​។ ចំណែកក្នុង​ឆ្នាំ​២០១០​នេះ​ Smartphone ជាង២៨៨​លាន​គ្រឿង​ត្រូវ​បាន​លក់​នៅ​ទូទាំង​ពិភព៕
Sources: http://news.sabay.com.kh/articles/82740

Nokia ជ្រើស​ WP Symbian ​ស្លាប់​មែន​ទេ?

ក្រុមហ៊ុន​ Nokia បាន​​បញ្ជាក់​ថា​​ នៅ​ឆ្នាំ​២០១២​នេះ​ ក្រុមហ៊ុន​នឹង​ដាក់​លក់​ Smartphone ដំណើរ​ការណ៍​ដោយ​ Windows Phone របស់ Microsoft តែ​មិន​​ទាន់​​បោះ​​បង់​ចោល​ Symbian ភ្លាម​ៗបាន​​ទេ​។
លោក​ Purnima Kochikar ប្រធាន​ក្រុម​ទំនាក់​ទំនង​​អភិវឌ្ឍ​កម្មវិធី​​នៅ​ក្រុមហ៊ុន​ Nokia បាន​​និយាយ​ថា​ បើ​ទោះ​ជា​​​ក្រុមហ៊ុន​ជ្រើស​រើស​ប្រព័ន្ធ​ប្រតិបត្តិការ​ WP ឲ្យដំណើរការណ៍​លើ ទូរស័ព្ទ​ម៉ូដែល​វៃ​ឆ្លាត របស់​ខ្លួន​ដែល​គ្រោង​នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​នេះ​​ក៏​ដោយ​​ ក៏​ក្រុមហ៊ុន​មិន​ទាន់​បោះ​បង់​ចោល​ Symbian បាន​ភ្លាម​ៗដែរ​។
ប្រធាន​ក្រុម​ទំនាក់​ទំនង​អភិវឌ្ឍ​​កម្មវិធី​រូប​នេះ​បាន​បន្ត​ថា​ “ម៉ូដែល​ Symbian ​ជំនាន់​ក្រោយ​នេះ​ មាន​រួម​បញ្ចូល​សេវាកម្ម​ជា​ច្រើន​ ជា​ពិសេស​នឹង​​ដំណើរការណ៍​ជា​មួយ​ទូរស័ព្ទ​ដែល​បំពាក់​ដោយ​ Processor ​មាន​ល្បឿន​លឿន​និង​ទំហំ​ធំ​ៗ​​ទៀត​ផង​”។
យោង​តាម​ការ​ស្រាវជ្រាវ​របស់​ Ovum បាន​ឲ្យ​ដឹង​ថា​ Symbian អាច​មាន​ជីវិត​ដល់​ឆ្នាំ​២០១៦​​​ឯណោះ។ មូលហេតុ​សំខាន់​ដែល​ Nokia មិន​អាច​​បោះ​បង់​​ចោល​ភ្លាម​ៗ​ ដោយ​សារ​​តែ​ក្រុមហ៊ុន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​​បាត់​ចំណែក​ទីផ្សារ
សូម​បញ្ជាក់​ផង​ដែរ​ថា​ មក​ដល់​ពេល​នេះ​ ​ Nokia មាន​ម៉ូដែល​លំដាប់​ខ្ពស់​​បំផុត​​ចំនួន​ពីរ ដំណើរការណ៍​ដោយ​ Symbianគឺ​ N8និង E7 មាន​ទំហំ​ Processor ​ត្រឹម​តែ​680​MHz​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​បន្ថែម​ទំហំ​ Processor និង​​កែ​ប្រែ​ OS នេះ​បន្ថែម​ទៀត​ទើប​អាច​ប្រកួត​ប្រជែង​បាន​ជា​មួយ​ Android និង​ម៉ូដែល​ផ្សេង​ទៀត​ ៕
Sources: http://news.sabay.com.kh/articles/82408

Saturday, March 26, 2011

$319 million! Winning Mega Millions ticket sold

Just down the hill from where New York's leaders are wrestling with a $10 billion deficit, a tiny variety store in downtown Albany was abuzz Saturday with talk of a financial windfall.
The winning ticket for Friday night's $319 million Mega Millions lottery jackpot was sold at Coulson's News Center, just blocks from the New York Capitol building, a lottery official announced.
The phone rang non-stop Saturday morning, and a steady stream of customers passed through the newsstand and magazine shop to get coffee, the daily paper and, of course, lottery tickets, as word spread that the store sold the fifth-largest jackpot in Mega Millions history.
Store manager Steve Gallucci said lottery sales were up this week with the skyrocketing jackpot, but he didn't know yet who won. He expects to find out Monday from gaming officials.
"A lot of office people come in," he said. "A lot of regulars."
Coulson's, which opened in 1895, sits on a broad avenue across the street from the massive Gothic-style D&H Railroad's former headquarters and just around the corner from Jack's Oyster House, a storied restaurant where Albany's power brokers have for decades wandered down the hill from the ornate Capitol to cut deals over dinner and drinks.
The newsstand, with an unremarkable storefront adorned with signs advertising beer, cigarettes and other standard convenience store fare, is a regular stop for state employees who dominate the work force here.
Gallucci said the store had a $3.5 million state Lotto winner before, but nothing this big.
He said he has no preference who he hoped would win.
"I just hope it is somebody who's going to use the money in a good way," he said.
The final sales numbers pushed the annuity value of the prize to $319 million, with a cash value of $202.9 million, for the drawing that includes 41 states, the District of Columbia and the U.S. Virgin Islands.
The largest jackpot in Mega Millions history was $390 million in March 2007, and there have been three others higher than Friday's prize.
But the most recent winning ticket has the distinction of being the largest jackpot for a single winning ticket in the game's history, eclipsing one worth $315 million that was sold in California in November 2005.
It's the second big lottery win around New York's Capitol since December. A couple from Saratoga County, about 30 miles north of Albany, won a $48.8 million Powerball jackpot on Christmas Day.
The Mega Millions jackpot-winning ticket has been sold in New York 24 times since the game started in the state in 2002.
The earliest the winner, or winners, can claim the prize is Monday, because lottery offices in Schenectady are closed for the weekend, New York Lottery spokeswoman Carolyn Hapeman said.
The winning numbers in Friday's drawing were: 22, 24, 31, 52, and 54, and 4 as the Mega ball.
Hapeman said the winner has a year from the date of the drawing to claim the prize and that the holder of the winning jackpot ticket has the option of taking the prize over 25 years or as a cash payout.


WTO rules against U.S. in orange juice dispute with Brazil

RIO DE JANEIRO, March. 25 (Xinhua) -- The World Trade Organization said on Friday that the U.S. anti-dumping duties on imports of Brazilian orange juice violated international trade rules.
In its final report, the WTO ruled that the U.S. anti-dumping proceedings related to the orange juice are inconsistent with article of the Anti-Dumping Agreement.
"In light of its findings, the Panel recommended that the United States take the necessary measures to bring its measure into conformity with its obligations under the Anti-Dumping Agreement," the WTO said.
Brazil is the world's largest exporter of orange juice, selling mainly to the United States and the European Union.
The United States imposed up to 60 percent of tariff on Brazilian orange juice, which Washington claimed was being sold at artificially low prices.
Welcoming the Panel's findings, Brazil hoped the United States "brings its measure into conformity without delay as a clear sign of respect to the multilateral trade disciplines."
The Brazilian government said it is closely following the progress of the U.S. Department of Commerce's "proposed rule," which will end some uses of the zeroing calculation of anti-dumping duties against foreign products.
Sources: http://www.dap-news.com/en/news/4305-wto-rules-against-us-in-orange-juice-dispute-with-brazil.html