Sunday, February 6, 2011

ប្រាសាទ​ព្រះវិហារ​រង​ការខូចខាត​យ៉ាងដំណំ ខណៈ​ដែល​ថៃ​ស្លាប់​៣២​នាក់​

ព្រះវិហារ: ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​បាន​ ទទួលរ​ង​គ្រោះ​យ៉ាងដំណំ​ដោយ​សារ​គ្រាប់កាំភ្លើង​របស់​ចោរ​សៀម​។ ស្នាម​គ្រាប់​ជាច្រើន​បាន​​ត្រូវ​ចំ​ប្រាសាទ​ជាពិសេស​គឺ​នាគមួយគូ​នៅ​ពីមុខ​ ប្រាសាទ​ដែល​ធ្លាប់​ត្រូវ​គ្រាប់កាំភ្លើង​ថៃ​ម្តង​ហើយ​កាលពី​ថ្ងៃ​ទី​៣​មេសា ​ឆ្នាំ​២០០៩ ឥឡូវ​ត្រូវ​ច្រើន​ជាង​មុន​ទៅទៀត​។

​តាម​ សេចក្តីរាយការណ៍​ចុងក្រោយ ក្នុង​ឆាកប្រយុទ្ធ​គ្នា​ព្រឹក​មិញ​នេះ ទាហាន​សៀម​១៦​នាក់​បាន​ស្លាប់ និង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​។​កម្ពុជា​ក៏​បាន​រឹបអូស​អាវុធ​ធុន​អឹម​១៦​ មួ​យ​ដើម អាវ​ក្រោះ​មួ​យ​និង​សម្ភារៈ​សឹក​មួយចំនួនទៀត​។

តុល្យការ​ ចុងក្រោយ សម្រាប់​ឆាកប្រយុទ្ធ​ពីរ​ថ្ងៃ​នេះ មាន​ទាហាន​សៀម​យ៉ាងតិច​៣២​នាក់​បាន​ស្លាប់ និង​រងរបួស​ជាច្រើន​ទៀត​។ ចំណែក​ភាគី​កម្ពុជា​គឺ​ស្លាប់​ពីរ​នាក់​ក្នុងនោះ​មាន​ទាហាន​ម្នាក់ និង​ជន​ស៊ីវិល​ម្នាក់​ដែល​ជា​ជាង​ថតរូប​នៅលើ​ប្រាសាទ​ព្រះវិហារ​។ រីឯ​ជិត​១០​នាក់​ផ្សេង​ទៀត​រងរបួស​៕
Sources:http://www.cen.com.kh/localnews/show_detail/129?token=MDY3MDUyNDJiMjY1OGVlZDMzZGU2ZGFjNThhNTAz

No comments:

Post a Comment