ការបោះប្រជាមតិនៅស៊ូដង់ខាងត្បូង កាលពីខែមករាកន្លងមកនេះ ត្រូវបានប្រកាសលទ្ធផលជាផ្លូវការកាលពីថ្ងៃទី៧ កុម្ភៈ ដោយ ៩៨,៨៣ភាគរយ នៃអ្នកបោះបានបោះគាំទ្រសំរាប់ការបំបែកចេញពីគ្នារវាងស៊ូដង់ ខាងជើង និងស៊ូដង់ខាងត្បូង ។
ប្រធានគណៈកម្មាធិការប្រជាមតិ ស៊ូដង់ខាងត្បូង (SSRC) លោក Mohamed Ibrahim Khalil ថ្លែងថា អ្នកបោះឆ្នោតដល់ទៅ៣.៩៧២.៥១៨នាក់បានបោះឆ្នោតគាំទ្រការបំបែក ចេញពីគ្នារវាងស៊ូដង់ខាងជើង និងស៊ូដង់ខាងត្បូង ចំណែកអ្នកបោះឆ្នោត៤៤.៨៨៨នាក់ បោះឆ្នោតគាំទ្រការរួបរួមគ្នា ។ លោក Moha-med Ibrahim បានឱ្យដឹងថា អ្នកមានសិទ្ធិបោះឆ្នោតសរុបមានចំនួន៣.៨៥១.៩៩៤នាក់ ហើយសន្លឹកឆ្នោតមានសុពលភាពមានចំនួន៣.៨៣៧.៤០៦សន្លឹក ។
ក្នុង ការប្រកាសពីលទ្ធផលចុងក្រោយនៃការបោះប្រជាមតិរបស់ស៊ូដង់ខាង ត្បូងត្រូវបានចូលរួមដោយឥស្សរជនក្នុងស្រុក និងអន្តរជាតិជាច្រើនរូប ក្នុងនោះក៏មានប្រមុខសហភាពអាហ្វ្រិកផងដែរ ។
មុននេះ ប្រធានាធិបតីស៊ូដង់ លោកអូម៉ារ អាល់បាសៀរ បានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះប្រជាមតិនោះដែលដាក់ជូនលោក ដោយប្រធានគណៈកម្មាធិការប្រជាមតិស៊ូដង់ខាងត្បូង SSRC ។ លោកអាល់បាសៀរ ថ្លែងថា យើងបានទទួលយកលទ្ធ ផលនៃការបោះប្រជាមតិនោះ ព្រោះវាបង្ហាញពីឆន្ទៈរបស់ពលរដ្ឋស៊ូដង់ខាងត្បូង ។
ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីស៊ូដង់កាលពី ថ្ងៃទី៧ កុម្ភៈ បានសំរេចអនុម័តលើលទ្ធផលនៃការបោះប្រជាមតិរបស់ស៊ូដង់ខាងត្បូង ក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីអាល់បាសៀរ ។
រដ្ឋមន្ត្រី ក្រសួងព័ត៌មានស៊ូដង់ លោក Kamal Obaid ថ្លែងប្រាប់អ្នកកាសែតក្រោយពី កិច្ចប្រជុំនោះថា គណៈរដ្ឋមន្ត្រីបានអនុម័តលើលទ្ធផលនៃការបោះប្រជាមតិនោះ ហើយអបអរសាទរចំពោះពលរដ្ឋស៊ូដង់ខាងត្បូងសំរាប់ការជ្រើសរើស របស់ពួកគេ ៕

Sources: http://kohsantepheapdaily.com.kh/article/20110207-201554.html

No comments:
Post a Comment