ភ្នំពេញ: តារាវ័យក្មេងវ័យ ១៦ឆ្នាំ ម៉ាក់ សែនសូនីតា ដែលជាតារាល្បីមួយដួងនៅក្នុងពិភពសិល្បៈ ត្រូវបានមហាជនបានជួបប្រទះឃើញ កំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយអ្នកកំលោះម្នាក់ ដែលជាកូនប្រុសអ្នកជំនួញ ហើយមានរូងរាងស្រស់ស្អាត សាច់ខ្ចីគួរឲ្យទាក់ទាញថែមទៀតផង ។
ជាមួយគ្នានេះដែរ យើងក៏បានទទួលបានព័ត៌មានមួយចំនួន ពីទស្សនារដ្តីនិងការសែតក្នុងស្រុកមួយចំនួន ដែលនិយាយថា “ នាងបានទទួលស្គាល់ថា បុរសនោះនិងនាងបានរាប់អានគ្នាពិតមែន តែការរាប់អាននោះមិនមែនក្នុងន័យស្នេហាឡើយ ” ។
ប៉ុន្តែប្រភពពីសិល្បៈបានឲ្យដឹងថា សូនីតា ត្រូវបានគេអះអាងថា នាងស្គាល់កូនប្រុសអ្នកជំនួញនោះស្និទ្ធ ។ មិនតែប៉ុណ្ណោះគេក៏បានឃើញនាងនិងបុរសរូបសង្ហា បង្ហាញមុខជាមួយគ្នាជាញឹកញាប់ ជាពិសេសនៅពេលនាងដើរម៉ូដម្តងៗ គេឃើញបុរសរូបនោះតាមនាងស្អិតតែម្តង ។ យ៉ាងណាក៏ដោយតារាដ៏ស្រស់ប្រិមប្រិយរូបនេះ បានបញ្ជាក់ប្រាប់ថា នាងនិងបុរសនេះទើបតែស្គាល់គ្នា ហើយក៏មិនមែនជាស្អីនឹងគ្នាដែរ យើងគ្រាន់តែរាប់អានគ្នាទេតើ ។ កញ្ញា សូនីតា បានបន្ថែមទៀតថា ក្រោយពីស្គាល់គ្នាមក គាត់ចេះតែមកមើលការដើរម៉ូដរបស់ខ្ញុំរហូត ហើយខ្ញុំមិនដែលជួបគាត់តែពីរនាក់ដែរ ។ ចំពោះរាល់ការដែលគាត់ទៅមើលខ្ញុំសម្តែង ឬដើរម៉ូដនោះ គាត់ក៏មិនដែលនិយាយអ្វីដែរ បានត្រឹមតែមកមើល ហើយប្រាប់ឲ្យខំប្រឹង ដើម្បីដើរឲ្យបានល្អតែប៉ុណ្ណឹង ។
មិនតែប៉ុណ្ណោះ នាងក៏បាននិយាយថែមទៀតដែរថា ចំពោះរូបគាត់ ខ្ញុំមិនមានអារម្មណ៍អីជាមួយគាត់ឡើយ ដោយសារតែយើងទាំងពីរ គ្រាប់តែរាប់អានគ្នាធម្មតាៗ ហើយគាត់ជាមនុស្សដែលមានចរិតល្អ ចេះតែទទួលការរាប់អានពីគាត់ទៅ ចំណែករឿងផ្សេងៗ គឺមិនអាចថាយ៉ាងណានោះទេ ? ។ តែទោះជាយ៉ាងណា កញ្ញា ម៉ាក់ សែនសូនីតា ក៏ជាតារាមួយដួងដែលសម្បូរមន្តស្នេហ៍ ដែលធ្វើឲ្យគេកោតសសើរនិងឈ្លក់វង្វេងមិនតិចនាក់ដែរ ទោះបីជាបុរសកូនអ្នកជំនួញនោះ មិនបានបង្ហាញនូវចេតនាស្នេហ៍ចំពោះនាងក៏ដោយ ៕
Sources:http://www.cen.com.kh/localnews/show_detail/23?token=NmNiMGI4OTdjZmQ1NDMyYzU1NTdmYTJjYWI2NDkx

No comments:
Post a Comment