កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍តឹងតែងរវាង ប្រទេសទាំងពីរបានកើតមានឡើងក្រោយពីការប្រយុទ្ធដ៏សាហាវរវាងកងទ័ព នៃប្រទេសកម្ពុជានិងប្រទេសថៃកាលពីល្ងាចថ្ងៃសុក្រដែលបានកើតមាន ឡើងនៅយ៉ាងហោចណាស់ចំនួន៣កន្លែងផ្សេងៗគ្នានាតំបន់ព្រំដែនជិត ប្រាសាទព្រះវិហារ។
មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាយ៉ាងប្រញ៉ាប់ ប្រញ៉ាល់មួយនៅច្រកជាំស្រង៉ាំ ក្នុងស្រុកអន្លង់វែងដើម្បីបញ្ជៀសការប្រយុទ្ធគ្នាណាមួយជាយថាហេតុ ក្នុងពេលខាងមុខ។ នេះបើយោងតាមប្រភពមន្រ្តីយោធាដែលស្និទ្ធនឹងការចរចាបានប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសុក្រ។
ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបានចាប់ផ្តើមនៅម៉ោង ប្រមាណជាង៣:០០រសៀលថ្ងៃសុក្រនេះហើយបានបន្តរហូតដល់ម៉ោងប្រមាណជា ៥:៤០នាទី។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងថាខាង ភាគីកម្ពុជាមានការស្លាប់និងរបួសកងទ័ពនិងប្រជាពលរដ្ឋជាង១០នាក់។
ពុំមានប្រភពឯករាជ្យណាបញ្ជាក់ថាមានកងទ័ពថៃស្លាប់និងរបួស ប៉ុន្មាននាក់ទេ។ តែសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍របស់ថៃរាយការណ៍ថាយ៉ាង ហោចណាស់មានជនស៊ីវិលម្នាក់បានស្លាប់បាត់បង់ជីវិតនិងរបួសទាហាន មួយចំនួន។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រុមប្រតិកម្មរហ័សរបស់កម្ពុជា បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅពេលភ្លាមៗក្រោយពី ការវាយប្រយុទ្ធគ្នាបានបញ្ចប់ថា៖
«ខាងអគ្គមេបញ្ជាការថៃ គេសុំធ្វើការចរចាគ្នាកុំឱ្យមានការបន្តផ្ទុះអាវុធតទៅទៀត»។
ការវាយប្រយុទ្ធគ្នានេះបានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារយ៉ាង ដំណំជាច្រើនកន្លែង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបទេសខ្មែរ។ ហើយមានការបាញ់គ្រាប់កាំភ្លើងធំទំហំ១៣០មិល្លីម៉ែត្រនិង១៥៥ មិល្លីម៉ែត្រ ជាច្រើនគ្រាប់ធ្លាក់ចូលក្នុងទឹកដីកម្ពុជាចម្ងាយ២០គីឡូម៉ែតផងដែរ។
លោកហោ ណាំហុងរដ្ឋមន្រ្តី ការបរទេសកម្ពុជាបានប្រាប់ក្រុមអ្នកកាសែតក្រោយពីកិច្ចប្រជុំជាមួយ សមភាគីរបស់លោក គឺលោក កាសិត ភីរម្យ ថា កម្ពុជាកំពុងរៀបចំ ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប លើការបាញ់រំលោកចូលទឹកដីកម្ពុជានេះ។
ប៉ុន្តែលោក កាសិត ភីរម្យរដ្ឋមន្រ្តីការបរទេសថៃបានថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាន មុននឹងឡើងយន្តហោះត្រឡប់ទៅប្រទេសថៃវិញថាភាគីទាំងពីរត្រូវធ្វើការ អត់ធ្មត់ឱ្យបានខ្លាំងដោយមិនត្រូវប្រើប្រាស់អាវុធទេ។
«ខ្ញុំបានទូរស័ព្ទទៅទីក្រុងបាងកកហើយបានជជែកគ្នាជាមួយរដ្ឋ មន្រ្តី ក្រសួងការពារជាតិរបស់ខ្ញុំដើម្បីបន្ធូរស្ថានការណ៍ ហើយធ្វើឱ្យមានការឈប់បាញ់គ្នាមួយ»។
ប៉ុន្តែលោកកាសិត ភីរម្យក៏ស្នើផងដែរឱ្យមានការពិភាក្សាតែពីរភាគីដោយមិនឱ្យមានការចូលជួយអន្តរាគមន៍ពីភាគីទីបីឡើយ។
«មិនគួរឱ្យមានអន្តរាគមន៍ឬក៏សកម្មភាពណាមួយពីភាគីទីបីទេ ដែលនឹងធ្វើឱ្យខូចដល់ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ»។
លទ្ធផលនៃកិច្ចប្រជុំរវាងក្រុមមេបញ្ជាការនៃប្រទេសទាំងពីរនៅ ពុំទាន់បញ្ចេញឱ្យដឹងជាផ្លូវការនៅ ឡើយទេ ប៉ុន្តែបើយោងតាមប្រភពយោធាដដែលបានបន្តថាការជួបប្រជុំថ្នាក់ រដ្ឋមន្រ្តី ការពារជាតិអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕
Sources: http://www.voanews.com/khmer/news/Cambodia-and-Thailand-to-diffuse-tensions-after-border-fight-115320659.html
មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាយ៉ាងប្រញ៉ាប់ ប្រញ៉ាល់មួយនៅច្រកជាំស្រង៉ាំ ក្នុងស្រុកអន្លង់វែងដើម្បីបញ្ជៀសការប្រយុទ្ធគ្នាណាមួយជាយថាហេតុ ក្នុងពេលខាងមុខ។ នេះបើយោងតាមប្រភពមន្រ្តីយោធាដែលស្និទ្ធនឹងការចរចាបានប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសុក្រ។
ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបានចាប់ផ្តើមនៅម៉ោង ប្រមាណជាង៣:០០រសៀលថ្ងៃសុក្រនេះហើយបានបន្តរហូតដល់ម៉ោងប្រមាណជា ៥:៤០នាទី។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងថាខាង ភាគីកម្ពុជាមានការស្លាប់និងរបួសកងទ័ពនិងប្រជាពលរដ្ឋជាង១០នាក់។
ពុំមានប្រភពឯករាជ្យណាបញ្ជាក់ថាមានកងទ័ពថៃស្លាប់និងរបួស ប៉ុន្មាននាក់ទេ។ តែសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍របស់ថៃរាយការណ៍ថាយ៉ាង ហោចណាស់មានជនស៊ីវិលម្នាក់បានស្លាប់បាត់បង់ជីវិតនិងរបួសទាហាន មួយចំនួន។

REUTERS
ទាហាន ថៃម្នាក់ឈរនៅជិតសាកសពអ្នកភូមិ(ថៃ)ម្នាក់ដែលស្លាប់នៅក្នុង តំបន់យោធានៅជិតប្រាសាទព្រះវិហារ។ ទាហានថៃនិងខ្មែរបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេលប្រហែល២ម៉ោង កាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១១ ដែលបានសម្លាប់ទាហានខ្មែរ២នាក់និងអ្នកភូមិថៃម្នាក់។លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រុមប្រតិកម្មរហ័សរបស់កម្ពុជា បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅពេលភ្លាមៗក្រោយពី ការវាយប្រយុទ្ធគ្នាបានបញ្ចប់ថា៖
«ខាងអគ្គមេបញ្ជាការថៃ គេសុំធ្វើការចរចាគ្នាកុំឱ្យមានការបន្តផ្ទុះអាវុធតទៅទៀត»។
ការវាយប្រយុទ្ធគ្នានេះបានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារយ៉ាង ដំណំជាច្រើនកន្លែង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបទេសខ្មែរ។ ហើយមានការបាញ់គ្រាប់កាំភ្លើងធំទំហំ១៣០មិល្លីម៉ែត្រនិង១៥៥ មិល្លីម៉ែត្រ ជាច្រើនគ្រាប់ធ្លាក់ចូលក្នុងទឹកដីកម្ពុជាចម្ងាយ២០គីឡូម៉ែតផងដែរ។
លោកហោ ណាំហុងរដ្ឋមន្រ្តី ការបរទេសកម្ពុជាបានប្រាប់ក្រុមអ្នកកាសែតក្រោយពីកិច្ចប្រជុំជាមួយ សមភាគីរបស់លោក គឺលោក កាសិត ភីរម្យ ថា កម្ពុជាកំពុងរៀបចំ ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប លើការបាញ់រំលោកចូលទឹកដីកម្ពុជានេះ។
ប៉ុន្តែលោក កាសិត ភីរម្យរដ្ឋមន្រ្តីការបរទេសថៃបានថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាន មុននឹងឡើងយន្តហោះត្រឡប់ទៅប្រទេសថៃវិញថាភាគីទាំងពីរត្រូវធ្វើការ អត់ធ្មត់ឱ្យបានខ្លាំងដោយមិនត្រូវប្រើប្រាស់អាវុធទេ។
«ខ្ញុំបានទូរស័ព្ទទៅទីក្រុងបាងកកហើយបានជជែកគ្នាជាមួយរដ្ឋ មន្រ្តី ក្រសួងការពារជាតិរបស់ខ្ញុំដើម្បីបន្ធូរស្ថានការណ៍ ហើយធ្វើឱ្យមានការឈប់បាញ់គ្នាមួយ»។
ប៉ុន្តែលោកកាសិត ភីរម្យក៏ស្នើផងដែរឱ្យមានការពិភាក្សាតែពីរភាគីដោយមិនឱ្យមានការចូលជួយអន្តរាគមន៍ពីភាគីទីបីឡើយ។
«មិនគួរឱ្យមានអន្តរាគមន៍ឬក៏សកម្មភាពណាមួយពីភាគីទីបីទេ ដែលនឹងធ្វើឱ្យខូចដល់ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ»។
លទ្ធផលនៃកិច្ចប្រជុំរវាងក្រុមមេបញ្ជាការនៃប្រទេសទាំងពីរនៅ ពុំទាន់បញ្ចេញឱ្យដឹងជាផ្លូវការនៅ ឡើយទេ ប៉ុន្តែបើយោងតាមប្រភពយោធាដដែលបានបន្តថាការជួបប្រជុំថ្នាក់ រដ្ឋមន្រ្តី ការពារជាតិអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕
Sources: http://www.voanews.com/khmer/news/Cambodia-and-Thailand-to-diffuse-tensions-after-border-fight-115320659.html
No comments:
Post a Comment